ស្ត្រី​ពោះធំ​ប្រើ​កុំព្យូទ័រ​បាន​ឬទេ​?

 
 

pregnant

​លទ្ធផល​នៃ​ការសិក្សា​ថ្មីៗ​នេះ​គេ​បាន​រកឃើញថា ពន្លឺ​កាំរស្មី​ដែល​ជា​គ្រោះថ្នាក់​ចំពោះ​ទារក​ក្នុង​ផ្ទៃ ឬ​ធ្វើឲ្យ​រ​លូតកូន​នោះ​ជា​រលក​ដែល​ធ្វើឲ្យកើត​ចំហាយ​វិទ្យុសកម្ម (Ionizing Radiation) មាន​ជាអាទិ៍ រលក​ពី​ឧបករណ៍​ថត​កាំរស្មី​អ៊ុក្ស និង​ឧបករណ៍ CT Scan​។ ប៉ុន្តែ​ពន្លឺ​ដែល​ជះ​ចេញពី​អេក្រង់​កុំព្យូទ័រ ឬ VDT (Visual Display Terminals) ជា​ពន្លឺ​ម៉ៃក្រូ​រ៉េវ ដងស៊ីតេ​ទាប ដែល​ជា​រលក​មេដែក​អគ្គិសនី​ប្រភេទ​មិន​ធ្វើឲ្យកើត​ចំហាយ​វិទ្យុសកម្ម (No nionizing Radiation) ទើប​មិន​បង្ក​គ្រោះថ្នាក់​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការប្រើ​កុំព្យូទ័រ​មិន​បាន​ត្រឹមត្រូវ រួម​ទាំង​ឥរិយាបថ​អង្គុយ​មិន​ត្រឹមត្រូវ ក៏​អាច​ធ្វើឲ្យ​អនាគ​តម្ដាយ​ទាំងឡាយ​កើតអា​ការ​ចុក​រួច​ដៃជើង ឬ​អស់កម្លាំង​ល្ហិតល្ហៃ​បានដែរ​។​

​ឥរិយាបថ​អង្គុយ​ដែល​ត្រឹមត្រូវ​

​អនាគត​ម្ដាយ​គ្រប់រូប​គួរតែ​អង្គុយ​ជ្រៅ​ឲ្យ​ពេញ​កៅអី​ខ្នង​ផ្អែក​ភ្នាក់​កៅអី (​ដើម្បី​កុំឲ្យ​ពោះ​មូលៗ​ជាប់​នឹង​គែម​តុ​) អាច​រក​ខ្នើយ​តូចៗ​ទ្រាប់​ខ្នង​ផ្នែក​ក្រោយ​ដើម្បី​ការពារ​កុំឲ្យ​ចុក​រួយ​។ មិនគួរ​ចំកោង​ខ្នង ឬ​អង្គុយ​គង​អន្ទាក់ខ្លា​ឡើយ ក្នុងករណី​រួយជើង អាច​រក​កំណល់​មក​កល់​ជើង​ឲ្យ​ខ្ពស់ បត់​កែងដៃ​បន្ដិច ដាក់​ដៃ​លើ​ឃី​បត ដោយ​ឲ្យ​កដៃ​សណ្ដូក​ត្រង់ មិន​លើក ឬ​កាច់​-​កដៃ​ចុះ​។​

​ម្ដាយ​គ្រប់រូប​ក៏​មិន​ត្រូវ​ធ្វើ​កិច្ចការងារ​នៅ​មុខ​កុំព្យូទ័រ​ជាប់ៗ​គ្នា​យូរ​ពេក​ដែរ ពី​ព្រោះ​ការ​អង្គុយ​ក្នុង​ឥរិយាបថ​ដដែលៗ វា​នឹង​ធ្វើឲ្យ​ដំណើរឈាមរ​ត់​មិន​ស្រួល ជាហេតុ​នាំ​ឲ្យ​ចុក​រួយ​សាច់ដុំ ឬ​រួយ​ស្មា ខ្នង​និង​ចង្កេះ​។

​គួរតែ​ឈប់សម្រាក​ដោយ​អន្លើៗ​ពោល​គឺ​ត្រូវ​ក្រោក​ឡើង​ប្ដូរ​ឥរិយាបថ​ប្រមាណ​ជា​១០ នាទី​រៀងរាល់​មួយ​ម៉ោង​ម្ដង និង​រលាស់ដៃ​ជើង​តិចៗ និង​សន្ធឹង​ជើង​ចេញ បំបះ​ចុងជើង​ឡើង​ចុះៗ ឬ​បង្វិល​-​កជើង​ជា​រង្វង់ រួម​ទាំង​សន្ធឹង​ដៃ​ធ្វើ​លំ​ហាត់​ផ្នែក​ស្មា និង​កដៃ​ផង​។​

​ថែទាំ​សុខភាព​ភ្នែក​ផង​

​ការប្រែប្រួល​នៃ​អ័រម៉ូន​ក្នុងអំឡុងពេល​ពពោះ ធ្វើឲ្យ​ក្រពេញ​ទឹកភ្នែក​ធ្វើ​ការបានតិច ទើប​បង្ក​ឲ្យ​កែវភ្នែក​របស់​អនាគត​ម្ដាយ​ទាំងឡាយ​ស្ងួត និង​ងាយ​ផ្សា​ក្រហាយ​។ ការប្រើ​កុំព្យូទ័រ និង​ការធ្វើការ​ក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់​កាន់តែ​ធ្វើឲ្យ​ភ្នែក​ស្ងួត​ខ្លាំងឡើង​។ ដូច្នេះ​ប្រសិនបើ​អ្នក​ពាក់​ខន់​ថេក​លេន គួរតែ​ដោះ​វា​ចេញ​ឲ្យ​លឿន (​ដូចជា​ដល់​ផ្ទះ​ភ្លាម​ដោះ​ចេញ​ភ្លាម​) ឬ​ប្ដូរ​មក​ពាក់​វ៉ែនតា​ជំនួស​វិញ កាលណា​ត្រូវធ្វើ​កិច្ចការ​ដោយ​ប្រើ​កុំព្យូទ័រ​។​

​វិធី​ធ្វើការ​មុខ​អេក្រង់​បែប​សប្បាយ​ផ្ទៃពោះ​
១- តម្រូវ​កម្ពស់​កៅអី និង​អេក្រង់​ឲ្យ​សមល្មម​អេក្រង់​កុំព្យូទ័រ​គួរតែ​នៅត្រឹម​ក្រសែភ្នែក មិន​ត្រូវ​ឱន ឬ​ងើយ​មុខ​យូរៗ​ឡើយ​។​
២- រៀបចំ​ឃីបត ម៉ៅស៍ និង​ឯកសារ​ដែល​ត្រូវ​វាយ​បញ្ចូល​ក្នុង​កុំព្យូទ័រ​ឲ្យ​ស្ថិត​នៅ​កន្លែង​ដែល​ល្មម ដើម្បី​កុំ​ឲ្យ​យើង​ប្រើ​ភ្នែក​សម្លឹងមើល ឬ​រំកិល​ខ្លួន​ទើស​ទែង​ទៅមក​៕
By domneng

 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម