គួរយល់ដឹង! ៣ សំនួរនេះ ហាមសួរដាច់ខាត នៅពេល ចូលសំភាសន៍ការងារ

 
 

ពិតណាស់ មនុស្សគ្រប់គ្នា នៅពេលមានកិច្ចសម្ភាសន៍ ការងារម្តងៗ គឺតែងតែចង់ឲ្យខ្លួនឯង ក្លាយជាបេក្ខជន ដែលល្អជាងគេ និង ទទួលបានការងារដែលខ្លួន ទៅសំភាសន៍នោះ។ យ៉ាងណាមិញ ប្រិយមិត្តគួរតែដឹងថា ទោះបីជាអ្នក អាចឆ្លើយសំនួរបានល្អ យ៉ាងណាក៏ដោយ ប្រសិនបើអ្នក សួរសំនួរ ទាំង ៣ នេះ ទៅកាន់អ្នករើសបុគ្គលិក នោះលោកអ្នកនឹងបាត់បង់ ឱកាសការងារ ក្នុងក្តីស្រមៃអ្នកជាមិនខាន។ ចង់ដឹងថា ៣ សំនួរ ដែលអ្នកមិនគួរសួរនោះ មានអ្វីខ្លះ សូមក្រឡេកមើលខាងក្រោម៖

រូបតំណាង

១. "តើក្រុមហ៊ុនរបស់អ្នក ធ្វើអ្វីឲ្យពិតប្រាកដ?" ៖ សំនួរមួយនេះ ប្រសិនបើអ្នក សួរទៅកាន់ អ្នកសំភាសន៍ នោះមានន័យថា អ្នកមិនដឹងអ្វីទាល់តែសោះ អំពីក្រុមហ៊ុនដែលខ្លួនចង់ធ្វើការ។ មិនតែប៉ុណ្ណោះទេ វារឹតតែបង្ហាញថា អ្នកមិនបានត្រៀមខ្លួន ធ្វើជាបុគ្គលិកឆ្នើម ដើម្បីឲ្យក្រុមហ៊ុន នោះរីកចំរើន ទៅមុខថែមទៀត ពីព្រោះពេលដែល អ្នកធ្វើកិច្ចសម្ភាសន៍ គឺសំខាន់ណាស់ ដែលអ្នកត្រូវពន្យល់ អ្នកសំភាសន៍ថាអ្នក នឹងចូលរួមចំនែក ធ្វើការងារ ឲ្យក្រុមហ៊ុនបែបណា ដើម្បីកាន់តែទទួលជោគជ័យ ទៅមុខទៀត។ អ្វីដែលកាន់តែ ធ្ងន់ធ្ងរទៀតនោះ គឺវាបញ្ជាក់ថា អ្នកមិនសូវជាចាប់អារម្មណ៍ លើការងារនេះឡើយ ហើយថែមទាំង មិនគោរពដល់ អ្នកសំភាសន៍ទៀតផង។

២. "តើខ្ញុំត្រូវធ្វើការ ប៉ុន្មានម៉ោង?" ៖ សំនួរមួយនេះវិញ គឺបង្ហាញថា អ្នកមិនចេះ គ្រប់គ្រងពេលវេលា ឲ្យបានត្រឹមត្រូវ ។ នៅពេលធ្វើកិច្ចសម្ភាសន៍ ការងារ គឺជាពេលដែល អ្នកត្រូវបង្ហាញ ទៅកាន់ អ្នកសំភាសន៍ថា ហេតុអ្វីអ្នកជាបេក្ខជន ដែលគួរទទួលបាន ការងារនេះ។ ដូច្នេះជៀសវាង ដាច់ខាត មិនត្រូវសូរសំណួរនេះឡើយ ពីព្រោះមនុស្សជោគជ័យ ពូកែខាងរៀបចំពេលវេលា និងមានជំនឿជាក់ថា អាចធ្វើការងារ ទាន់ពេលវេលាទៀតផង។

៣. "រយៈពេលប៉ុន្មាន ទើបខ្ញុំបានឡើងប្រាក់ខែ?"៖ នេះគឺជាសំណួរមួយ ដែលមិនល្អ ប្រសិនអ្នកសួរ នៅក្នុងកំឡុងពេលធ្វើកិច្ចសម្ភាសន៍នោះ ព្រោះវាបានបង្ហាញថា ប្រាក់គឺជាកត្តាជំរុញចិត្ត សំខាន់បំផុតរបស់អ្នក ប៉ុន្តែអ្នកដឹងទេថា បេក្ខជនល្អ ដឹងថា ពួកគេនឹងអាច ទទួលការឡើងប្រាក់ខែ តាមរយៈការ ខិតខំប្រឹងប្រែង គឺមិនមែនអាស្រ័យ លើរយៈពេល ធ្វើការឡើយ។

ទាំងនេះ គឺជា សំណួរ ដែលអ្នកមិនគួរសួរ នៅពេលធ្វើកិច្ចសម្ភាសន៏ការងារ។ ចុះប្រិយមិត្តវិញ ធ្លាប់សួរសំណួរទាំងនេះដែរឫទេ?

ប្រភព ៖ Businessinsider

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលគួរយល់ដឹងផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម