មូលហេតុ នៃមេរោគនៅក្នុងឈាម
37
ការឆ្លងមេរោគបាក់តេរី គឺជាមូលហេតុទូទៅបំផុត នៃការមានមេរោគនៅក្នុងឈាម។ ទោះជាយ៉ាងណាក៏ដោយ ការឆ្លងមេរោគនៅក្នុងឈាម ក៏អាចត្រូវបានបង្កឡើង ដោយការឆ្លងមេរោគដទៃទៀតដែរ។ ការឆ្លងមេរោគ អាចចាប់ផ្តើមនៅគ្រប់កន្លែង ដែលបាក់តេរី និងភ្នាក់ងារបង្កមេរោគដទៃទៀត អាចចូលទៅក្នុងខ្លួនបាន។ វាអាចបណ្តាលមកពីអ្វីរឿង ដែលហាក់ដូចជាមិនប៉ះពាល់អ្វី ឬពីបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា ជំងឺរលាកខ្នែងពោះវៀន ជំងឺរលាកសួត ជំងឺរលាកស្រោមខួរក្បាល ឬជំងឺឆ្លងមេរោគប្រព័ន្ធទឹកនោម។
ការឆ្លងមេរោគនៅក្នុងឈាម អាចមានមកជាមួយនឹងការឆ្លងមេរោគនៅនឹងឆ្អឹង។ ចំពោះអ្នកជំងឺដែលស្នាក់នៅមន្ទីរពេទ្យ កន្លែងទូទៅបំផុត នៃការឆ្លងមេរោគដំបូង គឺកន្លែងចាក់សេរ៉ូម មុខរបួសនៃការវះកាត់ សុងទឹកនោម និងដំបៅខ្នង។
ទោះបីជាអ្នកគ្រប់គ្នា អាចមានការឆ្លងមេរោគនៅក្នុងឈាម ប៉ុន្តែ ក្រុមមនុស្សមួយចំនួន មានហានិភ័យខ្ពស់។ ពួកគេរួមមាន ៖
- អ្នកដែលប្រព័ន្ធភាពស៊ាំ មិនមានមុខងារបានល្អ ដូចជាអ្នកជំងឺអេដស៍ អ្នកជំងឺមហារីក ឬអ្នកប្រើថ្នាំដែលបន្ថយប្រព័ន្ធភាពស៊ាំ ដូចជា ថ្នាំស្តេរ៉ូអ៊ីតជាដើម
- កុមារតូចៗ
- មនុស្សវ័យចំណាស់ ជាពិសេស ប្រសិនបើពួកគេមានបញ្ហាសុខភាព
- អ្នកដែលទើបតែចេញពីមន្ទីរពេទ្យថ្មីៗ
- អ្នកជំងឺទឹកនោមផ្អែម៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
អតិថិជនមិនសប្បាយចិត្ត គួរដោះស្រាយដូចម្តេច?
-
អតិថិជនមិនបង់លុយអោយ គួរធ្វើយ៉ាងណា?
-
វិធីបំបាត់ស្នាមក្រិននៅកែងដៃ និងក្បាលជង្គង់
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!