វិធីបង្រៀនកូនអ្នក ឱ្យមានចរឹតរឹងប៉ឹង
តើកូនអ្នក ចូលចិត្តពឹងផ្អែកលើអ្នកឬ? តើគេមានភាពទន់ជ្រាយ មិនហ៊ានប្រឈមមុខនឹងរឿងផ្សេងៗឬ? បើមាន ខាងក្រោមនេះ យើងខ្ញុំនឹងបង្រៀនអ្នក ពីវិធីដែលអាចធ្វើឱ្យគេរឹងប៉ឹង។
1. អ្នកត្រូវតែបង្រៀនកូន ឱ្យចេះរស់នៅ មានន័យថា មិនត្រូវឱ្យគេនៅទំនេរពេកទេ ត្រូវតែឱ្យគេចេះជួយធ្វើការងារផ្ទះខ្លះ បើគេធំល្មមអាចនឹងជួយបាន។
2. បើកូនអ្នកមានចរឹតកំសាក អ្នកត្រូវតែឱ្យគេលេងជាមួយកូនក្មេង ដែលមានចរឹតក្លាហាន ព្រោះយូរៗទៅ គេនឹងរៀនតាមក្មេងដែលមានចិត្តក្លាហានជាមិនខាន ព្រោះក្មេង ចូលចិត្តធ្វើតម្រាប់តាមគេណាស់។
3. អ្នកត្រូវតែចេះគោរពកូន មិនត្រូវស្តីបន្ទោសឱ្យគេ នៅចំពោះមុខអ្នកដទៃឡើយ។
4. មិនត្រូវជួយដោះស្រាយបញ្ហាគេគ្រប់រឿងឡើយ ត្រូវតែឱ្យគេចេះប្រឈមមុខដោយខ្លួនឯង ទើបជាជម្រើសដ៏ល្អ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
រោគសញ្ញានៃការច្រាលទឹកនោមពីប្លោកនោមទៅក្នុងបំពង់បង្ហូរនោម
-
គួរតែប្រុងប្រយ័ត្ន! ក្មេងប្រុស អាយុ ១០ឆ្នាំម្នាក់ ឡើងកន្ទួលក្រហមពេញដៃ ដោយសារផ្ទះពោង
-
ជំងឺមហារីកសុដន់លើបុរស មានញឹកញាប់ប៉ុណ្ណា?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!