ចង់ឱ្យកូនល្អ មិនមែនប្រើអំពើហឹង្សា មកអប់រំទេ
ឳពុកម្តាយគ្រប់រូប សុទ្ធតែរំពឹងចង់ឱ្យកូនខ្លួនល្អគ្រប់យ៉ាង។ ដោយសារតែហេតុនេះហើយ ទើបពួកគាត់តឹងរឹង ក្នុងដំណាក់កាលនៃការលូតលាស់របស់កូន។ ប៉ុន្តែ អ្នកត្រូវតែចងចាំថាកូនដែលល្អ គឺមិនមែនប្រើការវៃមកអប់រំទេ តែត្រូវប្រើចិត្តអំនត់ មកអប់រំពួកគេ។ ខាងក្រោមនេះ យើងខ្ញុំនឹងជួយផ្តល់យោលបល់ខ្លះៗ ប្រាប់អ្នកក្នុងការអប់រំកូន។
1. អ្នកត្រូវតែនិយាយប្រាប់គេដោយស្រួល នៅពេលដែលគេធ្វើខុស ដោយមិនត្រូវស្រែកឱ្យគេទេ ព្រោះមនុស្សគ្រប់រូប សុទ្ធតែអាចធ្វើខុស។ ដូចនេះ បើអ្នកនិយាយស្រួល គេនឹងទុកអ្នកដូចមិត្តភក្តិគេ ហើយនៅពេលដែលគេមិនសប្បាយចិត្ត ឬមានរឿងអ្វីផ្សេងៗ គេនឹងមកប្រាប់អ្នក ហើយសុំដំណោះស្រាយពីអ្នក។
2. អ្នកត្រូវតែធ្វើជាគម្រូល្អដល់កូន ដោយមិនត្រូវនិយាយកុហក នៅចំពោះមុខកូន ឬប្រព្រឹត្តរឿងមិនគម្បីផ្សេងៗ នៅចំពោះមុខកូនឡើយ ព្រោះគេអាចធ្វើតាមអ្នក។ នេះជាការអប់រំ ដ៏សំខាន់មួយ។
3. មិនត្រូវជួយកូនគ្រប់រឿងទេ ត្រូវតែបណ្តោយឱ្យគេធ្វើដោយខ្លួនឯងខ្លះ ទើបគេរៀនចេះឯករាជ្យ មិនពឹងអ្នកអស់មួយជីវិត។
4. មិនត្រូវឱ្យកូនប្រុសចាយលុយច្រើនទេ ព្រោះនៅពេលដែលគេមានលុយ គេនឹងដើរលេងច្រើនហើយ៕
ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05 មីនា ឆ្នាំ2015
មើលគួរយល់ដឹងផ្សេងៗទៀត
-
ប្តីស្រលាញ់អ្វី ដែលប្រពន្ធស្រលាញ់
-
កុមារគួរចាប់ផ្តើមហាត់ប្រាណ នៅពេលណា?
-
ថាម៉េច “ប្រដាប់ភេទបុរស” ត្រូវការវីតាមីន D?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!
