តោះមកស្គាល់ អាហារពេលព្រឹក បែបសាមញ្ញៗ របស់ប្រជាជន នៅតាមប្រទេស និមួយៗ ទាំងអស់គ្នា
យល់ដឹង៖ អាហារពេលព្រឹក គឺជារបបអាហារ ដ៏សំខាន់មួយ ដែលមនុស្សទាំងអស់ មិនអាចជៀសបាន ព្រោះថាវាមាន អត្ថប្រយោជន៍ ច្រើននិងបាន ផ្តល់នូវថាមពល ដើម្បីអាចឲ្យ ពួកគេបន្ត ការងារពេញមួយថ្ងៃបាន។
តែប្រិយមិត្តមាន ធ្លាប់ឆ្ងល់ទេថា តើមនុស្សនៅតាម តំបន់ឬក៏ ប្រទេសនិមួយៗ មានរបបអាហារ ពេលព្រឹក ដូចជាយើងដែរ ឬយ៉ាងណា? បើចង់ដឹងតោះ ទៅតាមដានប្រភេទ អាហារពេលព្រឹក ដ៏ពេញនិយម នៅតាមប្រទេស និមួយៗជុំវិញ ពិភពលោកទាំងអស់គ្នា៖

នំប៉័ងដុត ជាមួយនឹងស៊ុត ព្រមទាំងគ្រាប់ ធញ្ញជាតិរបស់ ប្រជាជននៃ ប្រទេសអូស្ត្រាលី

នំប៉័ងជាមួយសាច់ជ្រូក បន្ថែម Cheese ពីលើ បូករួមនឹង ទឹកដោះគោ ឬកាហ្វេ របស់ប្រជាជន នៃប្រទេស ប្រេស៊ីល

នំប៉ាវ និងអាហារបន្តិចបន្តួច របស់ប្រជាជន នៃប្រទេស ចិន

ស្រូវសាឡី ដាក់ជាមួយនឹងផ្លែឈើ ស្រូបទឹកដោះគោ ឬទឹកដោះគោជូរ របស់ប្រជាជននៃ ប្រទេស ស្វីស

ខសាច់គោ របស់ប្រជាជន នៃប្រទេស ប៉ាគីស្ថាន

ទឹកស៊ុបសាមញ្ញ ដែលមានលាយស៊ុត ទឹកដោះគោ និងជីរ របស់ប្រជាជន នៃប្រទេស កូឡុំប៊ី

បាយឆាជាមួយ ស៊ុតមាន់និងសាច់ចៀន របស់ប្រជាជននៃ ប្រទេសឥណ្ឌូនេស៊ី

នំប៉័ងជាមួយនិង សាច់ប្រហិត ឬក៏សាច់ក្រក របស់ប្រជាជន នៃប្រទេស អាល្លឺម៉ង់

កាហ្វេទឹកដោះគោ ជាមួយនំប៉័ងដុត របស់ប្រជាជន នៃប្រទេស គុយបា

នំពិតា រួមជាមួយនឹង ស៊ុតចៀន របស់ប្រជាជន នៃប្រទេស អ៊ីស្រាអែល

អាហារសាមញ្ញ ដូចជាស៊ុតចៀន សាច់ក្រក នំប៉័ង សាច់បីជាន់ សណ្តែកគួរ របស់ប្រជាជន នៃប្រទេស អង់គ្លេស

កាហ្វេជាមួយនឹង នំផ្អែម របស់ប្រជាជន នៃប្រទេសបារាំង

នំបំពងដែល មានរោយស្ករ ឬអំបិល បូកជាមួយនឹងស៊ុតចៀន របស់ប្រជាជន នៃប្រទេស ហ្វីលីពីន

អាហារសាមញ្ញ នំប៉័ងដុតជាមួយនឹង ដំណាប់ផ្លែឈើ កាហ្វេ រួមនឹងសាច់ក្រក របស់ប្រជាជននៃ ប្រទេសប៉ូឡូញ

បាយស្រូបបែបសាមញ្ញ របស់ប្រជាជន នៃប្រទេស ឥណ្ឌា

កាហ្វេកាពូឈីណូ របស់ប្រជាជន នៃប្រទេស អ៊ីតាលី

អាហារបែបប្រពៃណី ដែលមានបាយស ទឹកស៊ុប និងជ្រក់ របស់ប្រជាជន នៃប្រទេស ជប៉ុន

នំប៉័ងលាយជាមួយនឹង ដំណាប់ផ្លែឈើ ប័រនិង Cheese របស់ប្រជាជន នៃប្រទេស ម៉ារ៉ុក

បបរសាមញ្ញ របស់ប្រជាជន នៃប្រទេស ស្កុតឡែន

អាហារបែបប្រពៃណី របស់ប្រទេស នីហ្សេរីយ៉ា (សណ្តែកដីចំហុយ)

ស៊ុតចៀនខ្ចប់ បន្លែជាមួយនឹងសាច់ របស់ប្រជាជន នៃប្រទេស កូរ៉េ

នំប៉័ងលាប ដំណាប់ផ្លែឈើ ឬក៏ Cheese បូករួមជាមួយនឹង កាហ្វេ របស់ប្រជាជន នៃប្រទេស ព័រទុយហ្គាល់

អាហារបែបប្រពៃណី ដែលជាប្រភេទនំ Pancake លាប Cheese ពីលើ របស់ប្រជាជន នៃប្រទេស រុស្ស៊ី

នំទ្រាប លាយស៊ុតចៀន ស្រោចទឹកម្ទេសពីលើ និងបន្ថែមផ្លែឈើ ផ្សេងទៀត របស់ប្រជាជន នៃប្រទេស ម៉ិចស៊ីកូ

អាហារច្រើនមុខ របស់ប្រជាជន នៃប្រទេស ទួរគី

នំ Pancake លាយជាមួយនឹង ស៊ុត សាច់ជ្រូកបីជាន់ និងគ្រាប់ធញ្ញជាតិ របស់ប្រជាជន នៃសហរដ្ឋ អាមេរិក

បាយស្រូបសាច់ជ្រូកចៀន ដែលជាអាហារសាមញ្ញ របស់ប្រជាជន នៃប្រទេស កម្ពុជា
តើប្រិយមិត្តយល់ យ៉ាងណាដែរចំពោះ អាហារពេលព្រឹក ទាំងនេះ?
ប្រភព៖ Stomp
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
-
វិធីការពារ ការជាប់ចង្កេះ
-
អត្ថប្រយោជន៍ទាំង ៥ នៃផ្លែឈើ ជួយឲ្យអ្នក សម្រកទម្ងន់ បានរហ័ស
-
ធម្មជាតិ ជួយឱ្យភ្នែកមានមើលឃើញបានឆ្ងាយ ច្បាស់ល្អ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!
