តើមានរឿងកើតឡើង នៅពេលដែលអ្នក ទទួលទាន គ្រាប់ជី ?
គ្រាប់ជី ត្រូវបានគេចាត់ទុក ជាអាហារដែលផ្ដល់នូវ សុភាពល្អ និងមាន សារប្រយោជន៍ច្រើន ចិញ្ចឹមរាងកាយ នៅលើពិភពលោកនេះ ខណៈដែលគ្រាប់របស់វា គឺជាធនជាដ៏ល្អ នៃអាស៊ីតខ្លាញ់។
ខាងក្រោមនេះគឺជា អត្ថប្រយោជន៍នៃគ្រាប់ជី៖
- គ្រាប់ជី ដើរតួនាទីសំខាន់ ក្នុងការកម្រិតនៃដំណើរឡើងចុះ អ័ងសុយលីន។ នៅក្នុងនោះ តាមការបង្ហាញពីការសិក្សាជាច្រើន បានឲ្យដឹងពី ការប្រើប្រាស់គ្រាប់ជីនេះ ដែលវា គឺជា របស់ធម្មជាតិ ដ៏ល្អ ក្នុងការព្យាបាលជំងឺ ទឹកនោមផ្អែម ប្រភេទទី២ និងគ្រាប់ជីនេះ បង្កើត ជាជាតិខាប់ ដែលនាពេលនោះ វានឹងជួយការពារ ការផ្គត់ផ្គង់ នៃជាតិស្ករនៅក្នុងឈាម។
- គ្រាប់ជី មានផ្ទុកនូវជាតិអាស៊ីតខ្លាញ់ អូមេហ្គា ៣ ដែលមានប្រហែល ជា ៥ក្រាម ក្នុង២ស្លាបព្រាបាយ ដែលជាតិខ្លាញ់នេះ ផ្ដល់នូវអត្ថប្រយោជន៍ជាខ្លាំង សម្រាប់សុខភាព របស់មនុស្សទាំងមូល។
- គ្រាប់ជី ក៏ផ្ទុកនូវ សារធាតុជាច្រើន ក្នុងការប្រឆាំងនឹង អុកស៊ីតកម្ម។ សារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងគ្រាប់ជីនេះ ជួយការពារ ក្នុងការផលិតរ៉ាឌីកាល់ដែលមានគ្រោះថ្នាក់ ដែលអាចនឹង បំផ្លាញមូ៉លេគុល នៅក្នុងកោសិកា និងចែកចាយជំងឺថែមទៀតផង។
- គ្រាប់ជី គឺជាធនធានដ៏ល្អដែលផ្ទុកនូវ ជាតិសសៃ (fiber)។ ការទទួលទាន ២៨ក្រាមនៃគ្រាប់ជីនេះ គឺស្មើរនឹង ១១ក្រាម នៃជាតិសសៃអាហារ ដែលលោកអ្នកអាចទទួលទាន ១ភាគ៣នៃចំនួននេះ ជារៀងរាល់ថ្ងៃ។
- អ្វីដែលសំខាន់ទៀតនោះ អាស៊ីតខ្លាញ់ ដែលមាននៅក្នុងគ្រាប់ជីនេះ អាចជួយគ្រប់គ្រងទំងន់ របស់អ្នកនិង ការជម្រុញ ឲ្យមានការរំលាយអាហារ ដ៏ល្អផងដែរ ហើយវា ក៏មានផ្ទុកនូវ ជាតិដែក , កាល់ស្យូម, niacin , ម៉ាញ៉េស្យូម ស័ង្កសីនិង ផូស្វ័រ។
- គ្រាប់ជី មិនមានផ្ទុកនូវ កូឡេស្តេរ៉ុល នោះទេ តែវាបែរជាផ្ដល់នូវ ប្រូតេអ៊ីន សម្រាប់អ្នកចូលចិត្ដ បរិភោគបន្លែ ដែល ២៨ក្រាម នៃគ្រាប់ជី ស្មើរនឹង ៤.៤ក្រាមនៃ ប្រូតេអ៊ីន ដែលលោកអ្នក អាចបរិភោគ ១០ភាគរយ នៃចំនួននេះ ជារៀងរាល់ថ្ងៃ។
វិធីធ្វើ៖ ក្នុងចំណោមវិធីដ៏សាមញ្ញ និងងាយស្រួលបំផុតនោះ លោកអ្នកគ្រាន់តែលាយ គ្រាប់ជី ជាមួយនឹង អាហារសើម ឬទឹកផ្លែឈើ៕
ភេសជ្ជៈដែលធ្វើឡើងពីគ្រាប់ជី
គ្រាប់ជី
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- កិច្ចការ១០យ៉ាង ដែលសិស្សនិស្សិត គួរធ្វើ new
- ថ្នាំបំបាត់ការឈឺចាប់មួយចំនួន អាចបន្ថយហានិភ័យ ជំងឺមហារីកពោះវៀនធំ
- ធ្វើម៉េចដើម្បីកុំអោយខ្ញុំអៀនពេក?
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!