តារាយូធូប បង្ហាញពី គន្លឹះចិតផ្លែឪឡឹក ទុកសាច់ និងសម្បក ឲ្យនៅទាំងមូល (មានវីដេអូ)
ការចិត ផ្លែឪឡឹក មានច្រើនរបៀប និងច្រើនយ៉ាង តែ បើចិត ទុកសាច់ឲ្យនៅទាំងមូល និងសម្បក មិនខ្ទេចខ្ទីនោះ វាហាក់ដូចជា ពិបាកនឹងធ្វើ។
ជួបជាមួយនឹង តារាយូធូប លោក Mark Rober ដែលមានអ្នកតាមដាន ជិត ៣០០,០០០នាក់ បានបង្ហោះវីដេអូខ្លីមួយ ដែលបង្ហាញពី គន្លឹះក្នុងការចិត ផ្លែឪឡឹក ដែលទុកសាច់ខាងក្នុងឲ្យ នៅទាំងមូល និងសម្បកវិញ ក៏នៅតែមូល ដូចគ្នា គ្រាន់តែពុះជាពីរ។ ការបង្ហាញនេះ បានធ្វើឲ្យ ក្មេងៗមួយក្រុម នាំគ្នា ចំហរមាត់ ក្រោយពី គាត់បានបង្ហាញពី សាច់ផ្លែឪឡឹក ទាំងមូលនេះ។
សម្រាប់វីដេអូនេះមាន អ្នកទស្សនាជាង ១៩លានដង ក្នុងរយៈពេលតែ មួយអាទិត្យប៉ុណ្ណោះ ដែលបណ្ដាញ យូធូបរបស់គាត់ តែងតែពាំនាំនូវ គំនិតថ្មី បែបវិទ្យាសាស្ដ្រ និងច្នៃប្រឌិត។ យ៉ាងណាមិញ នៅនាទីបន្ទាប់ ក្រោយពីបង្ហាញពី ផ្លែឪឡឹកនេះ ទៅកាន់ក្មេងៗ គាត់ក៏បង្ហាញពី តិកនិក ក្នុងការចិតផ្លែឪឡឹក ដែលជាក់ស្ដែងណាស់ ការពិតគាត់មិនមែន ប្រើផ្លែឪឡឹក តែមួយនោះទេ។
ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ៖ ម៉ា
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
-
ស្វែងយល់ពីអត្ថន័យអំពីពិធីលាងជើង ក្នុងមង្គលការ ដែលទទួលរងការរិះគន់ និងសរសើរ
-
អ្នកជំងឺខ្សោយតម្រងនោម ជាច្រើនលាននាក់ បានស្លាប់ ដោយកង្វះការព្យាបាល
-
ខ្ទឹមស និងការ៉ុត ល្អសម្រាប់ប្រព័ន្ធការពាររាង្គកាយ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!
