ប្រុងប្រយ័ត្ន! នារីម្នាក់ ចេញខ្ទុះត្រង់ចង្ការ ដោយសារចាក់ស៊ីលីកូន ធ្វើឲ្យចង្ការស្រួច
ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ ការចាក់ចង្ការឲ្យស្រួច ជារឿងមួយដ៏ពេញនិយម ដែលមានមនុស្សភាគច្រើន ចង់កែប្រែសម្រស់របស់ខ្លួន ឲ្យស្រស់ស្អាតខ្លាំងថែមមួយកម្រិតទៀត។
កាលពីថ្មីៗនេះដែរ មានរូបថត ២សន្លឹករបស់នារីម្នាក់ ដែលបង្ហាញពីផលប៉ះពាល់នៃការ ចាក់ចង្ការ ដោយស៊ីលីកូន បានធ្វើឲ្យមានការចាប់អារម្មណ៍ ចែកចាយព័ត៌មាននេះបន្ត យ៉ាងច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក តាំងពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ។ បើយោងតាមសារប្រិយមិត្ត បានផ្ញើរមកកាន់ខ្មែរឡូត មានតំណភ្ជាប់ ឬលីង ជាមួយគណនីហ្វេសមួយឈ្មោះ Achorly Bunleng ដែលបានបង្ហោះរូបថតជាសាធារណ: បង្ហាញពីស្នាមប្រហោងត្រង់ចង្ការ ហើយនាងបានសរសេរ ខាងលើរូបនោះថា "សូមផុសរឿងពិតតិច ខ្ញុំផ្តាំដល់ស្រីៗ សូមកុំចាក់ស៊ីលីកូនលើផ្ទៃមុខ លទ្ធផលចុងក្រោយ ខ្ទុះស៊ីដូចមុខខ្ញុំចឹង មិនយូរជាង៥ឆ្នាំ " ៕
បន្ទាប់ពីអ្នកបាន ឃើញរូបថតនេះហើយ តើអ្នកនឹងចង់ចាក់ចង្ការ ឲ្យស្រួចទៀតដែរទេ?
រូបថតរបស់នារីម្នាក់ បង្ហាញពីផលប៉ះពាល់ នៃការចាក់ចង្ការ ដោយស៊ីលីកូន
ប្រភព ហ្វេសប៊ុក
ដោយ៖ កា
ខ្មែរឡូត
មើលគួរយល់ដឹងផ្សេងៗទៀត
- វីធីងាយៗ ក្នុងការព្យាបាល ជម្ងឺផ្តាសាយ បានដោយខ្លួនឯង
- ជំងឺ Fetal Alcohol Spectrum Disorders
- មូលហេតុ ដែលថ្លើមរីក
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!