ធ្លាយសំបុត្រ អាពាហ៍ពិពាហ៍ របស់ សេដ្ឋី គិត ម៉េង និង ស្រីតូចចំណាន

 
 

ភ្នំពេញ៖ សំបុត្រប្រកាស អាពាហ៍ពិពាហ៍ របស់មហាសេដ្ឋី ស្រុកខ្មែរ អ្នកឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន ត្រូវបាន ធ្លាយចេញ តាមបណ្តាញ ទំនាក់ ទំនងសង្គម Facebook នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៥។

សំបុត្រប្រកាសអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ទើបតែធ្វើកាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៥ កន្លងទៅថ្មីនេះ។

ភាពអត់ធ្មត់សង្កត់ចិត្ត ក្នុងនាមជាស្រីម្នាក់ រស់នៅក្នុងស្ថានភាព ជាភរិយា លួចលាក់ មិនពេញ មុខពេញ មាត់របស់ ស្រីតូច ចំណាន អស់រយៈពេលជាង១០ ឆ្នាំមកហើយនេះ ក្ដីប្រាថ្នា ទាំងឡាយ ដែលកើតចេញ ពីការអត់ធ្មត់ និងការ ព្យាយាម គ្មានទី បញ្ចប់នេះ បានទទួល ផ្លែផ្កាជា មោទនៈ ក្នុងពេល ដែលពិធីមង្គលការ ជាផ្លូវការ ជាមួយនឹង ស្វាមីជា មហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង បានលេច ចេញជា រូបរាងហើយ គឺនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ ។

ជាការពិតគ្មានអ្នកណានឹកស្មានដល់ទេថា ការតស៊ូព្យាយាមយ៉ាងអំណត់ ជាទីបំផុត របស់ ស្រីតូច ចំណាន ត្រូវបាន ហុចផល មកវិញនូវក្ដី សណ្ដោស ប្រណីស្រឡាញ់ពេញចិត្ត និងបានយក ឈ្នះចិត្ត មហាសេដ្ឋី លំដាប់ កំពូលម្នាក់ នេះឡើយ ពោលការ រស់នៅជាមួយគ្នា ក្នុងនាមប្ដី ប្រពន្ធលួចលាក់ ពិតវិប្បដិសារី មួយពិបាក ទ្រាំទ្របំផុត សម្រាប់ ស្រ្តីទូទៅ ហើយ ស្រ្តីគ្រប់ៗ រូបពិតជា មិនចង់ បានជីវិត ស្នេហាបែប នេះឡើយ ទោះបីជាស្នេហា លាក់លៀមមួយនេះ កំពុងរស់ នៅលើគំនរ មាសគំនរប្រាក់ មានលុយចាយ លែងអស់ក្ដី។

ប៉ុន្តែក្នុងនាមជាស្រ្តី ដែលមានការអត់ធ្មត់ ការពិចារណាពីសុភមង្គល បានត្រឹមត្រូវ ការយល់ ចិត្តគ្នា ខ្ពស់ក្នុង រង្វង់គ្រួសារ ការចេះ តែទាំ ទំហំក្ដីស្នេហ៍ និងភាព ស្មោះត្រង់របស់ ស្រីតូច ចំណាន បានធ្វើឲ្យ អ្នកឧកញ៉ា គិត ម៉េង ទន់ចិត្ត ហើយងាក មក គិតពីភាព ស្របច្បាប់ នៃក្ដីស្នេហ៍ និងការបំពេញ កិត្តិយសដ៏ ស័ក្តិសម ជូនភរិយាជាទី ស្រឡាញ់ ធ្វើជាឪពុក ប្រកបដោយ ព្រហ្មវិហាធម៌ និងគុណធម៌ ខ្ពស់ ចំពោះកូនៗ ។

គេនៅចាំបានថា ស្រីតូច ចំណាន បានក្លាយជាប្រពន្ធលួចលាក់អស់រយៈពេលជាង ១០ ឆ្នាំមក ហើយ ដោយអ្នក ទាំងពីរ បានសំងំ សាង សុភមង្គល ស្នេហ៍ ជាមួយគ្នា ទទួលបាន កូនជា ចំណងដៃ រហូត ដល់ទៅ ៤នាក់(ស្រី២ ប្រុស២) ប៉ុន្តែគេ កម្របាន ឃើញ ស្រីតូច ចំណាន បង្ហាញមុខ មាត់ ក្នុងនាម ជាភរិយា ពេញលក្ខណៈ របស់អ្នក ឧកញ៉ា គិត ម៉េង ឲ្យមហាជន និងមន្រ្តីធំៗ បានឃើញ ជាសាធារណៈ ណាស់។ ពាក្យចាស់ តែងពោល ថា «ព្យាយាមគង់ បានសម្រេច» យ៉ាងណាមិញ រយៈពេល ជាង ១០ឆ្នាំរបស់ ស្រីតូច ចំណាន ដែលជាការ ទន្ទឹងរង់ ចាំយ៉ាង អន្ទះសារ ត្រូវបាន សម្រេច យ៉ាងឱឡារិក នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះយ៉ាង ប្រាកដ។

គេនៅចាំបានថា កាលពីប៉ុន្មានខែមុននេះ រូបថតជាច្រើនសន្លឹករបស់គ្រួសារ អ្នកឧកញ៉ា គិត ម៉េង និង ស្រីតូច ចំណាន រួមជាមួយ នឹងកូនៗ ត្រូវបានបែក ធ្លាយជាបន្តបន្ទាប់។ តាមពិត នោះមិនមែន ជារឿង ចៃដន្យទេ តែនេះជា ការទម្លាយ នូវអាថ៌កំបាំង ចំណង ស្នេហ៍បន្តិច ម្តងៗ ដើម្បីឲ្យ មហាជនដឹង និងជ្រាប ហើយ ចុងក្រោយក៏ទម្លាយរៀបការ តែម្តង។

ទស្សនិកជនក៏ដូចជាអ្នកសិល្បៈ បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះមហា សំណាងរបស់ ស្រីតូច ចំណាន ដែលបាន គ្រងបេះដូង អ្នកឧកញ៉ាសម្បូរស្នេហ៍ និងបាន ក្លាយជាកូន ក្រមុំពេញច្បាប់ របស់ បុគ្គលខ្លាំង ផ្នែកជំនួញ ដែលមានប្រាក់ រាប់លានដុល្លារ។ អស់រយៈពេល ជាច្រើនឆ្នាំ ស្រីតូច ចំណាន ត្រូវបាន គេដឹងថា នាងបាន ក្លាយជា សេដ្ឋីនីម្នាក់ មានប្រាក់ និងមុខ ជំនួញធំៗ តម្លៃរាប់ លានដុល្លារ នៅក្នុងដៃ។ ក្នុងចំណោម ទ្រព្យដែលគេដឹង ស្រីតូច ចំណាន ត្រូវបាន លោកឧកញ៉ាប្រគល់ សិទ្ធិឲ្យ នាងក្លាយ ជាម្ចាស់ សណ្ឋាគារ និងកាស៊ីណូដ៏ធំ នៅក្រុងបាវិត ខេត្តស្វាយរៀង និងមានមុខ ជំនួញមួយ ចំនួនបន្ថែមទៀត។ ក្រៅពីនោះ គេបានដឹងថា ស្រីតូច ចំណាន បានទិញ ផ្ទះវីឡាមួយ កន្លែងតម្លៃ រាប់លានដុល្លារ នៅប្រទេស ស៊ីវិល័យ សិង្ហបុរី ហើយលើសពីនេះ នាងជាម្ចាស់ អចលន ទ្រព្យតម្លៃរាប់លាន នៅរាជធានី ភ្នំពេញផងដែរ។

ការសម្រេចចិត្តទម្លាយរូបថតជាបន្តបន្ទាប់ ស្តីពីទំនាក់ទំនងភាពជាប្តីប្រពន្ធរបស់អ្នកឧកញ៉ា គិត ម៉េង និងតារាសម្តែងច្រៀង ស្រីតូច ចំណាន តែមិនទាន់បានរៀបការពេញច្បាប់នោះ គឺដើម្បីកាត់បន្ថយគំនាបពីគ្រួសារដ៏មានអំណាចខ្លាំងក្លាមួយនៅក្នុងសង្គមខ្មែរ ដែលគ្រួសារដ៏មានអំណាច និងទ្រព្យស្តុកស្តម្ភមួយនោះ ចង់បានអ្នកឧកញ៉ា គិត ម៉េង ភ្ជាប់សាច់ភ្ជាប់ឈាម ជាមួយនឹងគ្រួសាររបស់ខ្លួន និងដើម្បីពង្រឹកអំណាចផងដែរ ។

ក្រោយពេលមហាជន បានដឹងឮគ្រប់គ្នាតាមរយៈរូបថត និងដំណឹងនៃការដាក់កាលបរិច្ឆេទ រៀបមង្គលការ ត្រូវបាន គេទម្លាយបន្ត ដើម្បីបញ្ជាក់ ឲ្យកាន់ តែច្បាស់ថា អ្នកឧកញ៉ា គិត ម៉េង មានប្រពន្ធ កូនហើយ មិនអាច ទៅរៀបមង្គលការ ជាមួយ គ្រួសារមហា អំណាចណា ម្នាក់ទៀតបានទេ។ ដូច្នេះគ្រួសារ ដ៏មានអំណាច ក៏មិនអាចដាក់គំនាប យកប្តី ឬប្រពន្ធគ្រួសារ មួយនេះ ទៅរៀបមង្គលការ ជាមួយ បានឡើយ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម