តួលេខអ្នកស្លាប់ដោយមេរោគ​អេដស៍នៅភូមិរកាកើនដល់៦នាក់​ហើយ ខណៈ៤នាក់​ទៀតស្ថិតក្នុង​ស្ថាន​ភាពធ្ងន់​ធ្ងរ​

 
 

ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍ នៅវេលាព្រឹក ថ្ងៃទី១២ មីនា ២០១៥ នេះថា អ្នកផ្ទុកមេរោគអេដស៍ ក្នុងភូមិរកា ឃុំរកា ស្រុកសង្កែម្នាក់ ឈ្មោះទីម តូយ ភេទប្រុស អាយុ៦៩ឆ្នាំ ដែលមានស្ថានភាព ធ្ងន់ធ្ងរនោះ បានស្លាប់ហើយ កាលពីថ្ងៃទី០៧ មីនា ២០១៥ កន្លងមក ខណៈក្រុមគ្រួសារ សូត្រធម៌ ឱ្យជារៀងរាល់ថ្ងៃ ។

គួរបញ្ជាក់ថា អ្នកផ្ទុកមេរោគអេដស៍ បានស្លាប់ សរុបចំនួន៦នាក់ ហើយគិតទំាង បុរសចំណាស់ ខាងលើ ក្នុងនោះ មានមនុស្សចាស់ ៤នាក់ និងទារកម្នាក់ ដែលអ្នកឆ្លង មេរោគអេដស៍ មានទាំងអស់ ចំនួនជាង២០០នាក់ ក្នុងឃុំរកា នោះ ។

ប្រភពបានឱ្យដឹងថា អ្នកផ្ទុកមេរោគអេដស៍ ៤នាក់ទៀត កំពុងប្រឈម ធ្ងន់ធ្ងរ ១-ឈ្មោះសាប់ ឆយ ភេទស្រី អាយុ៤៨ឆ្នាំ ២-ឈ្មោះលួង អម ភេទស្រី អាយុ៨៥ឆ្នាំ ៣-ឈ្មោះជិន វុន ភេទស្រី អាយុ៧៧ឆ្នាំ និង៤-ឈ្មោះប៉ាត់ ធឿត ភេទស្រី អាយុ៧៨ឆ្នាំ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម