រំជួលចិត្ដ! គូស្នេហ៍ស្មោះស្មគ្រ័ ទោះស្លាប់ក៏ មិនព្រាត់គ្នា នៅអោបគ្នា ទាំងសភាព កករឹង
ចិន៖ រឿងហេតុដ៏ គួរឲ្យរន្ធត់មួយ បានកើតឡើង នៅក្នុងប្រទេស ចិន ដែលមាន គូស្នេហ៍មួយគូ បានស្លាប់ដោយ ស្ថិតក្នុងសភាព កករឹង និងអោបគ្នា ជាប់បន្ទាប់ពី រថយន្តរបស់ ពួកគេបាន ធ្លាក់ចូលទៅក្នុង ទន្លេដ៏ត្រជាក់មួយ។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ជនរងគ្រោះ ទាំង២នាក់នោះ មានឈ្មោះថា Zhang Tung អាយុ៣៦ឆ្នាំ រួមជាមួយនឹង មិត្តស្រីរបស់ គេឈ្មោះថា An Feng អាយុ៣៦ឆ្នាំ បានជួបគ្រោះថ្នាក់ បន្ទាប់ពីពួកគេ បើករថយន្តក្នុង បំណងឡើង សាឡាងឆ្លងទៅត្រើយ ម្ខាងទៀត ដើម្បីទៅជួប មិត្តភក្តិ តែមិនដឹង ជាហេតុអ្វី រថយន្តរបស់ ពួកគេស្រាប់តែ បោលធ្លាក់ចូល ក្នុងទឹកទន្លេ ដែលកំពុងតែ មានសភាព ត្រជាក់បំផុត ទៅវិញ ដែលបានធ្វើឲ្យ ពួកគេឈ្លក់ទឹកស្លាប់ ព្រោះតែជាប់គាំង ក្នុងរថយន្ត ចេញទៅណាមិនរួច។
ទិដ្ឋភាពដ៏ គួរឲ្យសង្វេគ នៃសាកសព របស់គូស្នេហ៍ ដែលទើបតែ ស្រង់ចេញពីទឹក
ហេតុការណ៍នេះ បានកើតឡើង នៅក្នុងតំបន់ Mangka ដែលស្ថិតនៅ ក្បែរទីក្រុង ឆាងឈុន ភាគឥសាន នៃខេត្ត ជីលីន របស់ប្រទេស ចិន ដែលមកទល់ ពេលនេះសាកសព របស់ពួកគេ ទាំង២ត្រូវបាន ក្រុមសង្រ្គោះ ស្រង់យកបាន មកវិញហើយ បន្ទាប់ចំណាយពេល អស់ជាច្រើន ម៉ោងរួចមក។
អ្នកនេសាទម្នាក់ ឈ្មោះថា Yi Liang ដែលជាអ្នកឃើញ ហេតុការណ៍នោះ បានប្រាប់ឲ្យដឹងថា “ខ្ញុំបានឃើញ ឡានមួយគ្រឿង ធ្លាក់ចូលក្នុង ទឹកទន្លេ ឃើញដូចនោះ ខ្ញុំនិងមនុស្ស ផ្សេងទៀត បានរត់សំដៅ ទៅកាន់កន្លែង នោះដើម្បីចាំជួយ ជនរងគ្រោះនៅ ពេលដែលពួកគេ ហែលឡើងមក លើផ្ទៃទឹកវិញ តែគ្មានអ្នកណា ម្នាក់ហែលឡើង មកវិញបាននោះទេ”។
គាត់បានបន្តទៀតថា “តែអ្វីដែលរឹតតែ គួរឲ្យអណោចអធម៌ ទៀតនោះគឺថា នៅពេលដែល ក្រុមសង្រ្គោះ ស្ទូចរថយន្តចេញ ពីទឹកដើម្បី ស្រង់យកសាកសពនោះ គឺថាពួកគេ ទាំង២ស្ថិតនៅ ក្នុងស្ថានភាព អោបគ្នាយ៉ាងជាប់ នេះមានន័យថា ពួកគេគិតថា គ្មានសង្ឃឹមណា នឹងអាចគេចផុត ពីសេចក្តីស្លាប់ ទើបពួកគេសម្រេច ស្លាប់ដោយអោប គ្នាជាប់មិនលែង បែបនេះតែម្តងទៅ”។
ពេលនេះសាកសព របស់ពួកគេ ទាំង២នាក់ ត្រូវបានប្រគល់ ទៅឲ្យក្រុមគ្រួសារ រួចរាល់អស់ហើយ តែអ្វីដែលធ្វើ ឲ្យមនុស្សជាច្រើន ក្តុកក្តួល ក្នុងអារម្មណ៍នោះ គឺទិដ្ឋភាពនៃ សាកសពរបស់ ពួកគេទាំង២ អាចបញ្ជាក់បានថា បើទោះជាពួកគេ ត្រូវស្លាប់ក៏ ត្រូវស្លាប់ជាមួយគ្នា និងស្ថិតនៅ ក្នុងរង្វង់ដៃ គ្នាទៅវិញទៅមក ផងដែរ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?
ទិដ្ឋភាពនៃការ ស្ទូចយករថយន្ត និងសាកសព ចេញពីទឹក៖
ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!