ម្សិលមិញ​​ អនុរក្ស​ពន្ធ​នាគារ នាំ​ខ្លួន​ជន​ដៃដល់​​ បាញ់​គំរាម ប៉ូលិស​ចរាចរណ៍​ ជាង​៣០​គ្រាប់ ​មក​តុលាការ ​ដើម្បីសាក​សួរ​ បន្ថែម

 
 

ខេត្តកំពង់ស្ពឺ ៖ តាមសេចក្តីរាយការណ៍ ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី ១៧ មីនា ២០១៥ ម្សិលមិញនេះ ស្ថាប័នតុលាការបានអញ្ជើញសមត្ថកិច្ច ចរាចរណ៍ដែលរងការបាញ់ គំរាមមកធ្វើការបំភ្លឺ និងបញ្ជាឱ្យអនុរក្សពន្ធនាគារ នាំខ្លួនជនដៃដល់មក តុលាការដើម្បីសាក សួរបន្ថែមទៀត។

គួររំលឹកថា ជនសង្ស័យក្នុងករណីបាញ់ គំរាមសមត្ថកិច្ចនគរបាល ចរាចរណ៍ខេត្តកំពង់ស្ពឺចំនួន ៣៣គ្រាប់ នាពេលកន្លងមក ត្រូវបាននគរ បាលឃាត់ខ្លួន បន្ទាប់ពីរូបគេបានចូលសារភាព នៅស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១០ មីនា ២០១៥នេះ។

លោកវរសេនីយ៍ឯកសោម បូរ៉ា ស្នងការរងនគរបាល ខេត្តកំពង់ស្ពឺបានឱ្យដឹងថា ការចូលបង្ហាញខ្លួនរបស់លោក ជឹង ស៊ីណាត បន្ទាប់ពីសមត្ថកិច្ចបាន ប្រើយុទ្ធសាស្ត្រជាច្រើន ដើម្បីអន្ទងលួងលោមចិត្តរបស់គេ។ មន្ត្រីនគរបាលបានប្រើយុទ្ធសាស្ត្រ តាមរយៈមិត្តភក្តិរបស់លោក ជឹង ស៊ីណាត ដោយប្រើយុទ្ធសាស្ត្រអប់រំចិត្តសាស្ត្រ ហើយពន្យល់តាមច្បាប់ថា ទោសទណ្ឌនៃការបាញ់នេះ បើចូលខ្លួនទទួលស្គាល់នូវទោសកំហុសនឹងអាច ធូរស្រាលជាងការគេចវេស ។

បន្ទាប់ពីមានការ ពន្យល់ទាំងចិត្តសាស្ត្រ និងផ្លូវច្បាប់ ទើបលោក ជឹង ស៊ីណាត ចូលបំភ្លឺនាព្រឹកម្សិលមិញតែម្តង ហើយកម្លាំងនគរបាលរាជធានីភ្នំពេញ បានទាក់ទងមកលោក និងកំលាំងជំនាញដើម្បីទទួលជនបង្ក ការបាញ់បោះអនាធិបតេយ្យរូបនេះទៅតុលាការ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម