រូប​ថត​តារា​ល្បី​ជាមួយ​អ្នក​ម្ដាយ​ក្នុង​ថ្ងៃ​ពិសេស

 
 

អ្នក​ណា​ទៅ​ដែល​មិន​រំភើប​នៅ​ពេល​ឪពុក​ម្ដាយ​របស់​ខ្លួន​បាន​ចូល​រួម​អបអរ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន? ជា​ការ​ពិត​ណាស់​នៅ​ថ្ងៃ​សំខាន់​ៗ​ដូច​ជា​ថ្ងៃ​បញ្ចប់​ការ​សិក្សា ថ្ងៃ​ទទួល​ពាន​រង្វាន់ ឬ​ក៏​ថ្ងៃ​សម្រេច​ស្នាដៃ​អ្វី​មួយ គឺ​ជា​ថ្ងៃ​ដ៏​រីករាយ​ក្នុង​ជីវិត​របស់​យើង ហើយ​វត្តមាន​របស់​អ្នក​មាន​គុណ​ គឺ​ពិត​ជា​ធ្វើ​ឲ្យ​ថ្ងៃ​នេះ​កាន់​តែ​មាន​ន័យ​ថែម​ទៀត។ ពាក់ព័ន្ធ​នឹង​រឿង​នេះ ក៏​ដូច​ជា​ផ្សារ​ភ្ជាប់​នឹង​ទិវា​រំឭក​គុណ​ម្ដាយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា កន្លង​ទៅ​នេះ ថ្ងៃ​នេះ​យើង​មក​មើល​រូបភាព​តារា​ល្បី​ៗ ជាមួយ​ម្ដាយ​របស់​ពួក​គេ​ នៅ​ក្នុង​ថ្ងៃ​រីករាយ​របស់​ពួក​គេ​ ដូច​ជា៖

Lupita Nyong’o
តារា​សម្ដែង​ស្រី​ក្នុង​រឿង “12 Years a Slave” Lupita Nyong’o ជាមួយ​ម្ដាយ​ Dorothy ក្នុង​កម្មវិធី Independent Spirit Awards នៅ​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៤។

Miley Cyrus
តារា​ចម្រៀង​ Miley Cyrus និង​ម្ដាយ​ Tish ក្នុង​កម្មវិធី​មហោស្រព​តន្ត្រី iHeartRadio នៅ Las Vegas កាល​ពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០១៣។

Rihanna

តារា​ចម្រៀង Rihanna និង​ម្ដាយ​ Monica Braithwaite Fenty ក្នុង​កម្មវិធី American Music Awards នៅ​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

Jennifer Lawrence
តារា​សម្ដែង Jennifer Lawrence និង​ម្ដាយ​របស់​នាង Karen រួម​ជាមួយ​ឪពុក Gary ក្នុង​កម្មវិធី Oscars Governor Ball នៅ​ Los Angeles កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ឆ្នាំ​២០១៤។

Beyonce
តារា​ចម្រៀង Beyonce និង​ម្ដាយ​ Tina ដែល​ជា​អ្នក​ច្នៃ​ម៉ូដ​សំលៀកបំពាក់​ភាគ​ច្រើន​ដែល​ Beyonce ស្លៀកពាក់។

Jared Leto
តារា​សម្ដែង Jared Leto ជាមួយ​ម្ដាយ Constance និង​ប្អូន​ប្រុស Shannon ក្នុង​កម្មវិធី​ពាន​រង្វាន់ Oscars ឆ្នាំ​២០១៤។

Leonardo DiCaprio

តារា​សម្ដែង Leo និង​ម្ដាយ Irmelin ក្នុង​កម្មវិធី​ពាន​រង្វាន់ Oscars ឆ្នាំ​២០១៤។

Justin Bieber

តារា​ចម្រៀង Justin Bieber និង​ម្ដាយ Pattie Mallette ក្នុង​កម្មវិធី​សម្ពោធ​ភាពយន្ត​​ឯកសារ​របស់​ Justin “Justin Bieber’s Believe” នៅ Los Angeles កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​ ឆ្នាំ​២០១៣។

Drake
តារា​ចម្រៀង Drake និង​ម្ដាយ​ Sandi។ បទ “Take Care” គឺ Drake បាន​សរសេរ​អំពី​ការ​ដឹង​គុណ​របស់​គេ​ចំពោះ​ម្ដាយ​របស់​គេ​តែ​ម្ដង។

Ryan Gosling

តារា​សម្ដែង Ryan Gosling និង​ម្ដាយ​ Donna ក្នុង​កម្មវិធី​សម្ពោធ​ភាពយន្ត “Gangster Squad” នៅ​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៣។

Bradley Cooper
តារា​សម្ដែង Bradley Cooper និង​ម្ដាយ​ Gloria ក្នុង​កម្មវិធី​ពាន​រង្វាន់ Oscars ឆ្នាំ​២០១៣។

Taylor Swift

តារា​ចម្រៀង Taylor Swift និង​ម្ដាយ​របស់​នាង​ក្នុង​កម្មវិធី​ពាន​រង្វាន់ Grammys នៅ​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១០។

Kim Kardashian

តារា​ទូរទស្សន៍ Kim Kardashian និង​ម្ដាយ Kris Jenner ក្នុង​កម្មវិធី​ Women in Entertainment Breakfast លើក​ទី​២២ របស់ Hollywood Reporter កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៣។

Justin Timberlake

តារា​ចម្រៀង Justin Timberlake និង​ម្ដាយ Lynn ក្នុង​កម្មវិធី​ពាន​រង្វាន់ Oscars កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ឆ្នាំ​២០១១។


ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម