មន្ត្រីកាំកុងត្រូល ខេត្តប៉ៃលិន ចុះពិនិត្យ គ្រឿងសមុទ្រ ក្លាស្សេ ក្រែងលាយសារ ធាតុគីមី Formalin
ប៉ៃលិន៖ សាខាកាំកុងត្រូល ខេត្តប៉ៃលិន សហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើកិច្ចសន្យា ផ្តិតមេដៃ ព្រមានតាមនីតិវិធីច្បាប់ ចំពោះម្ចាស់ លក់គ្រឿងសមុទ្រក្លាស្សេ លាយសារធាតុគីមី Formalin នាំចូលមកពីប្រទេសថៃ ។
ប្រតិបត្តិការនេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ ក្រោយការដឹកនាំកម្លាំង សមត្ថកិច្ចជំនាញ ដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា កាំកុងត្រូលខេត្ត ប៉ៃលិន និងមន្ត្រីចូលរួម ជាច្រើនរូបផងដែរ។ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា កាំកុងត្រូលខេត្ត ប៉ៃលិន បានថ្លែងថា ក្រោយពីកម្លាំង មន្ត្រីជំនាញ របស់យើងបានសហការ ជាមួយមន្ត្រីផ្សេងទៀត កាលពីកន្លងមកនេះ និងបានប្រមូល យកទំនិញ និងគ្រឿងសមុទ្រ ក្លាស្សេផ្សេងទៀត យកទៅបន្ទប់ពិសោធន៍ នៅឯរាជធានីភ្នំពេញ ក្រោយពីពិសោធន៍ រួចរាល់ បានចេញលទ្ធផល អវិជ្ជមានផងដែរ។
លោកបន្តថា អ្វីដែលប៉ះពាល់ ដល់សុខភាពខ្លាំងនោះ គឺប្រភេទគ្រឿងសមុទ្រ ក្លាស្សេគឺ មឹកតែម្តង សមុទ្រ ក្លាស្សេលាយ សារធាតុគីមី Formalin នាំចូលមកពីប្រទេសថៃ វាធ្វើប៉ះពាល់ សុខភាពខ្លាំងជាងគេ ទោះបី ជាយើងយកទៅ បរិភោគបាន តែធាតុគីមីនេះវាមិន ទាន់ដំណើរការ នៅឡើយទេ វាបានសម្ងំនៅក្នុង សរីរាង្គកាយ របស់យើងរហូត លុះត្រាអង់ឌីគ័រ របស់យើងចុះខ្សោយភ្លាម សារធាតុគីមី នោះវានិងដំណើរការ រហូតស្លាប់ បាត់បង់អាយុជីវិត យើងតែម្តង ។
លោកបានបញ្ជក់ថា ប្រសិនជាក្នុងសប្តាហ៍នេះ អាជីករទាំងអស់ នៅក្នុងផ្សារប៉ាហ៊ី បន្តនាំយកគ្រឿង សមុទ្រក្លាស្សេ លាយសារធាតុគីមី Formalin ទៀតលោកនិង ចាប់ឃាត់ខ្លួន និងបញ្ជូនទៅតុលាការ តែម្តង តែចំពោះថ្ងៃនេះកម្លាំង សមត្ថកិច្ចយើងគ្រាន់តែ ធ្វើការណែនាំ និងធ្វើលិខិតបញ្ឈប់ សកម្មភាពតែប៉ុណ្ណោះ។
ក្នុងនោះសមត្ថកិច្ចជំនាញ បានរកឃើញទំនិញ និងគ្រឿងសមុទ្រក្លាស្សេ ដែលធ្វើឲ្យ ប៉ះពាល់សុខភាព ធ្ងន់ធ្ងរបំផុត នៅផ្សារប៉ាហីុ ខេត្តប៉ៃលិន និងត្រួតពិនិត្យគុណភាព សុវត្ថិភាពផលិតផលម្ហូប អាហារនៅផ្សារ ប៉ាងរលឹម ដកហូតផលិតផល ទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់រួមមាន ៖ ទឹកក្រូច Fanta ៤ដប ទឹកម្ទេស ១៩ដប ប៊រកំប៉ុង ១៥ អូរវ៉ាល់ទីន ៣ដប ទឹកត្រី ៣ដប ប្រេងខ្យង ១១ដប ទឹកក្រូច កូកា ១៥ដប ដើម្បីយកមករក្សា ទុកចាត់ចែងតាម នីតិវិធីច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!