ការប្រកួត រវាង Floyd Mayweather និង Manny Pacquiao មានសំបុត្រលក់ តម្លៃ រហូតដល់ ១២៨,០០០ ដុល្លារ

 
 

កីឡា៖  សំបុត្រចូលទស្សនា ការប្រកួតធំបំផុតក្នុង ប្រវត្តិសាស្ត្រពិភពប្រដាល់ រវាង ស្តេចប្រដាល់ មិនដែលចាញ់ Floyd Mayweather និង ស្តេច ប្រដាល់ហ្វីលីពីន Manny Pacquiao ត្រូវបានលក់អស់គ្មានសល់ ក្នុងពេលតែប៉ុន្មាននាទី  ក្រោយពេល ប្រកាសដាក់លក់ កាលពីថ្ងៃសុក្រនេះ  ខណៈដែលមាន សំបុត្រពិសេស ត្រូវប្រកាសដាក់លក់ផងដែរ លើវេបសាយមួយចំនួន មានតម្លៃ រហូតដល់ ១២៨,០០០ ដុល្លារអាមេរិក។


Floyd Mayweather និង ស្តេច ប្រដាល់ហ្វីលីពីន Manny Pacquiao

ប្រភពព័ត៌មាន បានឲ្យដឹងថា មានតែ ១,០០០ សំបុត្រ ប៉ុណ្ណោះ ដែលត្រូវបានដាក់លក់ឲ្យ សាធារណៈជនទិញ ចូលទស្សនា ការប្រកួត ដែល នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២ ឧសភា ២០១៥ នេះ នៅ សង្វៀន  MGM Grand ក្នុងទីក្រុង Las Vegas  ខណៈ សំបុត្រដែល នៅសល់ចំនួន ១៥,៥០០ ទៀត នឹងទុក សំរាប់លក់ឲ្យ ភ្ញៀវកត្តិយស ដូចជា ក្រុមអ្នកប្រដាល់ ក្រុមអ្នកឧបត្ថម្ភកម្មវិធី   ជាដើម ។


សាធារណៈជន បានឈរចាំទិញ សំបុត្រចូលមើលការប្រកួត

ចំពោះ តម្លៃក្នុងមួយសំបុត្រ គឺត្រូវបាន លក់ ពី ១,៥០០ ដុល្លារ ទៅ ៧,៥០០ ដុល្លារ  ហើយ ក្រោយពី សំបុត្រ ដាក់លក់ឲ្យ សាធារណៈជន លក់អស់ហើយនោះ ក៏ មានសំបុត្រចូលទស្សនាការប្រកួតនេះ  ដាក់ក្នុងលក់ វេបសាយ StubHub ដែល មួយសំបុត្រ មានតម្លៃ រហូតដល់ ១២៨,០០០ ដុល្លារអាមេរិក ទៀតផង។


តម្លៃសំបុត្រដាក់លក់ក្នុងវេបសាយ រហូតដល់ ១២៨,៧០៥ដុល្លារ

គួរបញ្ជាក់ ដែរថា ការប្រកួត រវាង សេ្តច ប្រដាល់អាមេរិក Floyd វ័យ ៣៨ឆ្នាំ និង សេ្តចប្រដាល់ហ្វីលីពីន Pacquiao វ័យ ៣៦ឆ្នាំ ជាលក្ខណៈ ប្រវត្តិសាស្ត្រ ក្នុងទំហំទឹកប្រាក់ ៥០០លានដុល្លារ នឹង ប្រកួតនៅ ម៉ោង ៦រសៀល ក្នុងថ្ងៃសៅរ៍ទី ២ ខែឧសភា ម៉ោង នៅសហរដ្ឋអាមេរិក ត្រូវនឹងប្រហែលម៉ោង ៨ព្រឹក ថ្ងៃអាទិត្យ ទី៣ ខែឧសភា  នៅប្រទេសកម្ពុជា ៕


 

ប្រភព BBC| Dailymail |CNN

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម