ទាស់​ ពាក្យ​សម្តី បន្តិច​បន្តួច បងប្រុស ​វាយ​សម្លាប់​ ប្អូនបង្កើត

 
 

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ ខណៈសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពី ត្រូវបងប្រុសបង្កើត វាយនឹងចបជីក ព្រោះតែជម្លោះពាក្យសម្តីបន្តិចបន្តួច។ ករណីនេះកើតឡើង កាលពីវេលា ម៉ោង១០ព្រឹក ថ្ងៃទី០៣ឩសភា ២០១៥ នៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។

ជនដៃដល់ មានឈ្មោះស៊ិន ស៊ីម ភេទប្រុស អាយុ៥៣ឆ្នាំ ចំណែកប្អូនប្រុស ដែលស្លាប់មាន ឈ្មោះស៊ិន ស៑ុន ភេទប្រុស អាយុ៤៩ឆ្នាំ អ្នកទាំងពីររស់នៅ កន្លែងកើតហេតុ។

សមត្ថកិច្ចស្រុកភ្នំ ស្រួចបានឱ្យដឹងថា ជនរងគ្រោះ និងជនដៃដល់បាន ទៅកំដបុណ្យសព អ្នកភូមិម្នាក់ជាមួយគ្នា លុះផឹកស្រា ស្រវឹងក៏កើតមានការឈ្លោះ ទាស់ទែងពាក្យសម្តី ពេលនោះជនដៃដល់ ដែលជាបងក៏ស្ទុះទៅយក ចបជីកដែកវាយក្បាល ប្អូនប្រុសតែម្តង។

ក្រោយបង្កហេតុរួច ជនដៃដល់ត្រូវ សមត្ថកិច្ចឃាត់ ខ្លួនភ្លាមៗផងដែរ។ តាមការឆ្លើយសារភាព ពីសំណាក់ជន ដៃដល់ថា រូបខ្លួនខឹងនឹងប្អូនប្រុសដែលស្រវឹងស្រា ហើយនិយាយចចេស មិនដឹងខុសត្រូវជាមួយ ខ្លួនទើបខ្លួនស្ទុះទៅយកចបជីក មកវាយត្រូវក្បាល មួយចបជីកបណ្តាល ឱ្យ បែកចេញឈាម។ ក្រោយមកក៏បានបញ្ជូន ទៅសង្គ្រោះនៅមណ្ឌល សុខភាពត្រែងត្រយឹង តែពេលទៅដល់ គ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហើយ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម