ពេជ្រ សូលីកា៖ នីកូ ធ្វើ​បាប​ខ្ញុំ…

 
 

តារា​ចម្រៀង​ប្រុស​ស្រី​វ័យ​ក្មេង​ចំនួន​ពីរ​ដួង បាន​វិល​ផ្អែមល្ហែម​ជាមួយ​គ្នា​សារ​ជា​ថ្មី បន្ទាប់​ពី​ពួក​គេ​បែក​គ្នា​មួយ​រយៈ ដោយ​ភាគី​ខាង​ស្រី​បាន​ប្រកាស​ផ្អាក​សិល្បៈ​មួយ​រយៈ ក្រោម​ហេតុផល​មិន​ច្បាស់​លាស់  ខណៈ​កន្លង​មក ពួក​គេ​ធ្លាប់​បាន​សាង​ភាព​ផ្អែម​ល្ហែម​ក្នុង​បទ​ចម្រៀង​ជាមួយ​គ្នា។ លុះ​កាល​ពី​ដើម​ខែ ពេជ្រ សូលីកា បាន​បង្ហាញ​តម្រុយ​វិល​ចូល​ឆាក​សិល្បៈ​វិញ ដោយ​នាង​ព្រលយ​ថា នឹង​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម​សាន់ដេ។


ប៉ុន្តែ​ខណៈ​មិន​ទាន់ បង្ហាញ​មុខ​ក្នុង​ផលិតកម្ម​ថ្មី​នៅ​ឡើយ ពេជ្រ សូលីកា បាន​បញ្ចេញ​រូបភាព​ផ្អែម​ល្ហែម​មួយ​ជាមួយ នីកូ នៅ​ព្រឹក​នេះ។ រូបភាព​នេះ គេ​ឃើញ នីកូ ឱប​ស្រី​ស្រស់​យ៉ាង​ណែន​ពេញ​ដៃ។ សូលីកា ថ្លែង​ថា “នីកូ ធ្វើ​បាប​ខ្ញុំ ព្រោះ​គាត់​នឹក​ខ្ញុំ!”។

By Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម