រថយន្តកូរ៉េ បុកឪពុក-ម្តាយស្លាប់ កូនមកទទួលសព ត្រូវរថយន្តក្រុង បុករបួស បន្ថែមទៀត
កំពត៖ រយៈពេលត្រឹមតែ មួយម៉ោងប៉ុណ្ណោះ ឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងផ្ទួនៗគ្នា នៅលើកំណាត់ ផ្លូវជាតិលេខ៣ (កំពត-ព្រះសីហនុ) បណ្តាលឲ្យ ជនជាតិខ្មែរ-ឥស្លាម ២នាក់ប្តី-ប្រពន្ធស្លាប់ ខណៈកូន ២នាក់ និងមន្រ្តីពេទ្យ ២នាក់ទៀតរង របួស-ធ្ងន់ស្រាល។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើងនៅ ភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
តាមមន្រ្តីនគរបាលនៅ កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ៨៖៥០នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥នេះ មានរថយន្តកូរ៉េ ចំណុះមួយតោន មួយគ្រឿង បានបើកបុក ជនជាតិខ្មែរ-ឥស្លាម ២នាក់ប្តីប្រពន្ធ កំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ ភ្លាមៗនៅដងផ្លូវ។ លុះមួយម៉ោងក្រោយ ពោលនៅម៉ោង ៩៖៥០នាទី កូនៗ ជនរងគ្រោះ រួមនិងរថយន្តសង្រ្គោះ បានមកដឹក យកសពជនរងគ្រោះ ២នាក់ប្តីប្រពន្ធ។
វាជាគ្រោះអកុសល ថ្មីមួយទៀត ដែលនឹកស្មានមិនដល់ និងស្ទើរតែមិនជឿនោះ គ្រាដែលមន្រ្តីពេទ្យ និងកូនៗជនរងគ្រោះ កំពុងលើកសព ដាក់លើរថយន្ត រៀបចំដឹកទៅគេហដ្ឋាន ដើម្បីធ្វើបុណ្យ ស្រាប់តែមាន រថយន្តក្រុងមួយ គ្រឿងបើកក្នុងទិសដៅ ពីខេត្តព្រះសីហនុ ឆ្ពោះមកខេត្តកំពត បានជ្រុលទៅបុក រថយន្តលុច្សស៊ីស កូនជនរងគ្រោះ នៅលើផ្លូវ ហើយជ្រុលទៅ បុករថយន្តពេទ្យ ដឹកសពបន្ថែមទៀត។
ការបុករះរបស់ រថយន្តក្រុងនេះ បានធ្វើឲ្យកូនៗ ដែលទៅទទួល សពឪពុក-ម្តាយ ក៏ត្រូវរងគ្រោះធ្ងន់ធ្ងរ ហើយមន្រ្តីពេទ្យ ២នាក់ កំពុងរៀបចំសព ដាក់លើរថយន្តដឹក ទៅស្រុកនោះ ក៏រងរបួសធ្ងន់ផងដែរ។ ក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍នេះ ក្រៅពីរថយន្ត រងការខូចខាត ហើយនោះ នៅមានម៉ូតូប្រមាណ ៤គ្រឿងទៀត ក៏ត្រូវរងការ ខូចខាតផងដែរ។ ទោះបីជាយ៉ាងណា ក្រោយកើតហេតុភ្លាមៗ អ្នកបើកបររថយន្តក្រុង ដែលមានវ័យក្មេង ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន តែអ្នកបើកបរ រថយន្តកូរ៉េ បានរត់គេច ខ្លួនបាត់ហើយ។
សមត្ថកិច្ច បានឲ្យដឹងថា បុរសជនជាតិខ្មែរ-ឥស្លាម ដែលស្លាប់មានឈ្មោះ ទូច ម៉ាត់ អាយុ ៦៣ឆ្នាំ រីឯភរិយា ឈ្មោះ ឡោះ អាប់អះ អាយុ ៣៥ឆ្នាំ មានលំនៅឋាន នៅភូមិ តាដឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!