ផន នីដា និង សុខ សីឡាលីន ចេញមុខ​បញ្ជាក់​ថា គ្មាន​ជម្លោះ​ អ្វី​នឹង​គ្នា

 
 

ភ្នំពេញ៖ តារាចម្រៀងស្រីពីរដួង ជាមិត្តរួមទ្រនំ នឹងគ្នាគឺកញ្ញា ផន ស្រីខួច និង សុខ សីឡាលីន បានចេញមុខបដិសេធ ព្រមគ្នាភ្លាមៗ បន្ទាប់ពីមានការ ចេញផ្សាយថា អ្នកទាំងពីរ មានជម្លោះមើលមុខ មិនត្រង់ជាមួយគ្នា ផ្ទុយពីតារាសិល្បៈដទៃ ដែលនៅស្ញៀម មិនចេញមុខ និយាយអ្វីឡើយ ព្រោះជម្លោះជាការពិត ពិបាកប្រកែក ។ ផន ស្រីខួច និង សុខ សីឡាលីន ជាតារាចម្រៀង ដែលមានជំនាញ ពីរផ្សេងគ្នា ម្នាក់ជាតារាចម្រៀង បែបបុរាណប្រពៃណី កន្ទ្រឹម និងម្នាក់ទៀត ជាតារាចម្រៀង បែបលោកខាងលិច តែអ្នកទាំងពីរ បែរជាជាប់មន្ទិលថា មិនចុះសម្រុងគ្នា ។

ក្រោយពីការចុះផ្សាយ នៅលើគេហទំព័រ កម្សាន្ត LookingTODAY ដោយអត្ថបទមួយ មានចំណងជើងថា «តារាស្រីល្បីៗ ក្នុងសង្គមសិល្បៈ ៦គូ ផ្ទុះជម្លោះជាមួយគ្នា មិនអាចផ្សះផ្សាបាន» ចេញផ្សាយកាល ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ រួចមក តារាសម្ដែងកញ្ញា ផន ស្រីខួច និង សុខ សីឡាលីន បានចេញមុខ ច្រានចោលព័ត៌មាននេះ ដោយបានអះអាងថា ពួកគេពុំមានជម្លោះ ណាមួយកើតឡើង រហូតមើល មុខគ្នាមិនចំ ហើយពិបាកផ្សះផ្សា នោះទេ ។

តារាចម្រៀងសំឡេង ក្រអួនក្រអៅ រូបសម្រស់ស្រស់សោភា ផន នីដា ហៅស្រីខួច បាននិយាយថា «ថីហ្នឹង...? គេស្រឡាញ់ រាប់អានគ្នាសោះ ថាគេឈ្លោះគ្នា គ្រាន់តែមិនបាន ថតរូបជុំគ្នាហ្នឹង...? គិតថា មិនត្រូវគ្នាមែន? គ្រាន់តែមិន ជិតស្និទ្ធ...!» ។

ចំណែកឯកញ្ញា សុខ ស្រីឡាលីន តារាចម្រៀងបែប លោកខាងលិចវិញបាន និយាយថា «គេជួបគ្នាតែ រហូតសោះ...! រឿងអីថាមិនត្រូវគ្នា ខ្ញុំមិនដែលយក អ្នកសិល្បៈណា ធ្វើជាសត្រូវឡើយ ព្រោះមានមិត្តល្អ ជាងមានសត្រូវ អ្នកណាក៏ចង់ឲ្យគេ ស្រឡាញ់ដែរ...!» ។

មានការកត់សម្គាល់ថា មូលហេតុដែល តារាចម្រៀងទាំងពីរ ដួងខាងលើ បានចេញមុខបកស្រាយ ព្រមៗគ្នាបែបនេះ ព្រោះនាងខ្លាច មានភាពល្អក់កករ រវាងគ្នានិងគ្នា ដែលរស់នៅក្រោម ដំបូលតែមួយ ។ ម្យ៉ាងពួកគេស្ថិតក្នុង ក្រុមតារាសិល្បៈ មិនសូវសម្បូរបញ្ហា ដូចនេះនាង មិនចង់ឲ្យមានព័ត៌មាន ឈ្លោះប្រកែកគ្នា នាំឲ្យខូចមុខមាត់ឡើយ ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម