ឪពុកម្នាក់ យកខ្សែចង.ក ទាញទំលាក់ កូនប្រុសអាយុ ១០ឆ្នាំ ពីលើឡាន អូសជាង ១០០ម៉ែត្រ (មានវីដេអូ)
ចិន៖ ខ្សែវីដេអូមួយ បង្ហាញពីសកម្មភាពបុរសម្នាក់ យកខ្សែពួរចង.ក កូនខ្លួនឯង ហើយចាប់អូស នៅក្បែរផ្លូវ ស្ថិតក្នុងខេត្ត Zhejiang កំពុងបង្កឲ្យមានកំហឹង ពីសំណាក់អ្នកប្រើប្រាស់ អ៊ីនធឺណែត និងការទាមទារ ឲ្យមានការដាក់ទោស លើឪពុកកំណាចរូបនេះ។
គេឃើញបុរសជាឪពុក ដាក់ទោសកូនប្រុស ដែលមានអាយុទើបតែ ១០ឆ្នាំ យ៉ាងអាក្រក់ ដោយចាប់ទាញ ទំលាក់ពីលើឡានដឹកទំនិញ និងអូសចម្ងាយ ជាង ១០០ ម៉ែត្រ ធ្វើឲ្យក្មេងប្រុសរងគ្រោះ ស្រែកយំ យ៉ាងខ្លាំង។
បុរសជាឪពុក ត្រូវបានឃាត់ខ្លួន ហើយរូបគាត់ បានរៀបរាប់ ប្រាប់ដល់អ្នកយកព័ត៌មាន នៅស្ថានីយ៍ប៉ូលិស អំពីមូលហេតុថា ដោយសារតែ ទប់កំហឹងមិនបាន ខឹងកូនប្រុស គិតតែពីដើរលេង នៅខាងក្រៅផ្ទះរាល់ព្រឹក មិនចំណាយពេល ខំប្រឹងរៀនសូត្រ ទាល់តែសោះ។ គាត់ក៏បានទទួលស្គាល់ផងដែរថា ការប្រដៅកូនតាមរបៀប ដែលគាត់បានប្រព្រឹត្តនោះ ពិតជាមិនសមរម្យ និងខុសច្បាប់។ គេមិនដឹងថា បុរសជាឪពុក នឹងត្រូវផ្តន្ទាទោស ឬយ៉ាងណានោះទេ ស្របពេលក្មេងប្រុសរងគ្រោះ មានរងរបួសដៃ៕
សកម្មភាពឪពុកកំពុងធ្វើទារុណកម្មកូន ដែលត្រូវគេលួចថតបាន
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!