អាលីហ្សា រង​ការ​រិះ​គន់​ថា ស្លៀក​ម៉ូដ​រ៉ូប តាម​តារា​ល្បី​នាង Beyoncé

 
 

ភ្នំពេញ៖ តារាសម្តែង និងជាតារាបង្ហាញម៉ូដ រាងខ្ពស់ស្រឡះ នាង អាលីហ្សា បន្ទាប់ពីបាន ទទួលពានរង្វាន់ ក្នុងការដើរម៉ូដ នៅប្រទេស កូរ៉េ រួចមក មិនទាន់បានប៉ុន្មានផង ក៏ស្រាប់តែមានការ រិះគន់ទៅលើនាង ដែលបានសម្ញែងវត្តមាន ជាមួយឈុតថ្មី ដែលគេស្គាល់ច្បាស់ថា ជាម៉ូដរ៉ូប របស់តារាចម្រៀង ល្បីឈ្មោះ លំដាប់ពិភពលោក នាង Beyonce ។

នេះមិនមែនជា លើកទី១ទេ ដែលតារាស្រុកខ្មែរ បានទទួលរងការរិះគន់ថា ចម្លងការតុបតែងខ្លួន ពីតារាបរទេស ពោលឲ្យតែ ចេញម៉ូដអ្វីថ្មី គឺតែងតែចម្លងភ្លាម ដោយមិនខ្វល់ថា ត្រូវរិះរកអ្វីដែលថ្មី ដោយខ្លួនឯង ទាល់តែសោះ ។ តួយ៉ាងដូចជា ពេលថ្មីៗនេះ តារាសម្តែង និងជាតារា បង្ហាញម៉ូដ ក្នុងក្រុម Cambodia Super Model កញ្ញា អាលីហ្សា ក៏បានពើបប្រទះ និងការរិះគន់ ជាថ្មីម្តងទៀតថា នាងបានចម្លង យកម៉ូដ សម្លៀកបំពាក់ របស់តារាចម្រៀង ល្បីឈ្មោះ លំដាប់កំពូលរបស់ ពិភពលោក នាង Beyoncé មកស្លៀកពាក់ ។

បើតាមមតិ របស់ទស្សនិកជន ក៏ដូចជាអ្នកសិល្បៈដូចគ្នា ដែលបានឃើញតារាស្រី អាលីហ្សា ស្លៀកពាក់ឈុតនេះ បានលើកឡើងថា ក្នុងនាមជា តារាល្បីគួរតែ មានគំនិតច្នៃប្រឌិត ថ្មីជាងនេះ ព្រោះថាប្រសិន បើយើងស្លៀកម៉ូដ ដែលគេ និងដូចគេបែបនេះ ប្រាកដជាផ្ទុះ សម្លេងរិះគន់ ជាមិនខាន ថាយើងចម្លងពីគេ គ្មានគំនិតរិះរកអ្វីដែលថ្មី ចំពោះខ្លួនឯង ។ ក្នុងន័យនេះ មហាជនរិះគន់ តារាសម្ដែង អាលីហ្សា ថា ចម្លងម៉ូដពី តារាលំដាប់កំពូល នាង Beyoncé ពុំមែនមានន័យថា ជាការរិះគន់ ជាន់ពន្លិចនោះទេ ពោលជាការរិះគន់ ដើម្បីស្ថាបនា និងជាការក្រើនរំឭក មួយដល់តារាល្បីៗ មុននឹង ធ្វើអ្វីមួយឲ្យមាន ការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការធ្វើអ្វី មួយជៀសឲ្យផុត ពីសម្លេងរិះគន់៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម