ដល់​ថ្នាក់​នឹង​ផង! គ្រាន់​តែ​​ក្រដាស​មាន​ពាក្យ​ថា “The” មួយ​ម៉ាត់ លក់​បាន​ជិត​១ម៉ឺន​ដុល្លារ

 
 

បំណែក​ក្រដាស​តូច​មួយ​ដែល​មាន​តែ​ពាក្យ​ថា “The” មួយ​ម៉ាត់​ត្រូវ​បាន​គេ​ដាក់​លក់​តាម​​ eBay អូស្រ្ដាលី ហើយ​បាន​ទទួល​ការ​ចូល​ដេញ​ថ្លៃ​មិន​គួរ​ឲ្យ​ជឿ។ គិត​មក​ទល់​ពេល​នេះ បំណែក​ក្រដាស​នេះ​ បាន​ទទួល​ការ​ដេញ​ថ្លៃ​៤៤នាក់​ហើយ ខណៈ​ទឹក​ប្រាក់​ខ្ពស់​បំផុត គឺ​បាន​កើន​ដល់ ១ម៉ឺន​ដុល្លារ​អូស្រ្ដាលី ដែល​ស្មើ​នឹង ជាង​៩ពាន់​ដុល្លារ​អាមេរិក។

យោង​តាម eBay បាន​បញ្ជាក់​ថា ការ​ដេញ​ថ្លៃ​នេះ​បាន​ចាប់​ផ្ដើម​កាល​ពី​​ថ្ងៃ​ទី​២២ ខែ​ឧសភា ដោយ​ចាប់​ផ្ដើម​ពី​តម្លៃ​ត្រឹម​ ០,៩៩ដុល្លារ​ប៉ុណ្ណោះ។ ដំបូង​ឡើយ មាន​អ្នក​ចូល​ដេញ​ថ្លៃ​ត្រឹម​តែ​ពីរ​បី​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​៣​ថ្ងៃ​ក្រោយ​មក វា​​បាន​កើន​ឡើង​យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល។

អ្នក​ដាក់​លក់ ដែល​មាន​ឈ្មោះ​ក្នុង eBay ថា “sweatyman” បាន​សរសេរ​ថា៖ “ក្រដាស​សរសេរ​នេះ​ គឺជា​បំណែក​ចេញ​ពី​ក្រដាស​ A4 ដេល​មាន​ពាក្យ​មួយ​ដែល​អាច​​បង្កើត​បាន​ជា​ប្រយោគ​រាប់​ពាន់។ ឧទាហរណ៍ “The dogs have escaped again”, I will buy some meat from The local deli”, “What’s The Time?”"។

យ៉ាង​ណា​ក្ដី អ្វីៗ​មិន​ទាន់​ប្រាកដ​នៅ​ឡើយ​ទេ ថា​តើ​ក្រដាស​នោះ​ពិត​ជា​ត្រូវ​បាន​ដោះដូរ​រវាង​អ្នក​ទិញ​ និង​អ្នក​លក់​ពិត​ប្រាកដ​មែន​នៅ​ឡើយ​នោះ​ទេ។ ប្រសិន​បើ​លក់​មែន​នោះ វា​ជា​រឿង​មួយ​ដ៏​ចម្លែក​​ ដែល​គ្រាន់​តែ​បំណែក​ក្រដាស​មាន​ពាក្យ​​តែ​មួយ​ម៉ាត់ អាច​លក់​បាន​ដល់​ទៅ​ជិត​ម៉ឺន​ដុល្លារ​បែប​នេះ។


ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម