ខ្ទើយមាន​ហាង​ឆេង​Lady Gaga បបួល​ជើង​ឯក​Eurovision ២០១៤រួម​សម្ដែង​តន្រ្តី​ជាមួយ!

 
 

ប្រិយមិត្ត​ប្រហែល​ជា​ស្គាល់ Conchita Wurst ជើង​ឯក​ប្រឡង​ចម្រៀង​Eurovision ២០១៤ ហើយ​ពេល​នេះ​អ្នក​គាំទ្រ​របស់​នាង​កំពុង​តែ​រីករាយ​ព្រោះ​ដោយ​សារ​តែ​បុរស​ ភេទ​ទីបី​នេះមាន​ឱកាស​សម្ដែង​ជាមួយ​ល្បី​កម្រិត​អន្តរជាតិ​Lady Gagaក្នុង​កម្មវិធី​ប្រគំតន្ត្រីរបស់​នាង។

បើ​តាម​ការ​រាយការណ៍​ពី​គេហទំព័រ​ល្បី​មួយ​ផ្សាយ​ថា​ដោយ​សារ​តែ​ភាព​ប្លែក​មិន​ដូច​គេ​ឯង​របស់​ជើង​ឯក ​Eurovision បាន​ធ្វើ​អោយ​តារា​ចម្រៀង​ចូលចិត្ត​​លេង​ម៉ូដ​ប្លែក​ជាប់​ចិត្ត​និង​បបួល​Conchita Wurst ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ការ​បើក​ការ​ប្រគំតន្ត្រី​”artRAVE: The ARTPOP Ball Tour”។កម្មវិធី​តន្ត្រី​នេះ​នឹង​ប្រារព្ធ​ឡើង​នៅ​ទីក្រុងIstanbul ប្រទេស​ទួរគី​នៅ​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​ខាង​មុខ​នេះ​ហើយ​។

បើ​តាម​ការ​រំពឺង​Lady Gagaមិន ​មែន​ចង់​បាន​ម្ចាស់​ជើង​ឯក​ភេទ​ទី​បី​ចូលរួម​ជា​តារា​កិត្តិយស​សម្រាប់​ការ​ ប្រគំតន្ត្រី​ររបស់​នាង​តែ​ម្ដង​តែ​បើ​អាច​ទៅ​រួច​នាង​ចង់​អោយ​Conchita ចូលរួម​អោយ​បាន​ច្រើន​ដង​ប៉ុន្តែ​Conchita អាច​នឹង​បង្ហាញ​ខ្លួន​ក្នុង​ប្រគំតន្ត្រី​របស់Gaga នៅ​ប្រទេស​អូស្ត្រាលី​ដែល​ជា​ដើមកំណើត​របស់ម្ចាស់​ជើង​ឯក​Eurovision ២០១៤នេះ។

ការ​ប្រគំតន្ត្រី​របស់​នាង​ប្រព្រឹត្តិ​ទៅ​ម្ដង​ដោយ​ជោគជ័យ​ហើយ​កាល​ពី​ដើម​ខែ​នេះ​នៅ​រដ្ឋ Florida ​ដូច្នេះ​បើ​បាន​ Conchita មក​ជួយ​បន្ថែម​ភាព​រីករាយ​ប្លែក​ថ្មី​សម្រាប់​ការ​ប្រគំ​តន្ត្រី​ទៀត​ជឿ​ថា​ការ​ប្រគំតន្ត្រី​របស់​Lady Gaga ច្បាស់​ជា​ល្អ​ទាំង​មើល​និង​ពីរោះ​ស្ដាប់​ហួស​ពី​ការ​រំពឹង​ជាក់ជា​មិន​ខាន ៕



ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម