ចេញពី​ក្លិប​ដើរ​ ចុច​ទូរស័ព្ទ ​​ទាំង​កណ្តាលអធ្រាត្រ​ ត្រូវ​ក្រុម​ចោរ​កាប់ ​របួសធ្ងន់​ប្លន់​ យក​ទូរស័ព្ទដៃ ​អាយ​ហ្វូន

 
 

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​អន់ចិត្ត​និង ​មិត្តភក្តិ​ចេញពី​ក្នុង​ ក្លិប​ប៊​សម​ក​ខាងក្រៅ និង​ដើរ​តាម​ផ្លូវ ត្រូវ​ក្រុម​ចោរ​មួយ​ក្រុម​មាន​គ្នា​៥​នាក់ ​ជិះ​ម៉ូតូ​២​គ្រឿង​ស្ទាក់​ប្លន់​ យក​ទូរស័ព្ទ​ដៃ​អាយ​ហ្វូ​ន​៥ តែ​នារី​រង​គ្រោះ​ មិន​ព្រមឱ្យ​ក៏​ត្រូវ​ក្រុម​ចោរ​វាយ និង​កាប់​បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ក្រុម​ចោរ​ប្លន់​យក​ ទូរស័ព្ទ​គេចខ្លួន​ដោយ​សុ​វត្តិភាព​។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ ចូល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ស្ដុ​ប​ផ្លូវ ​២០០៤ កែង​ផ្លូវ​ណ​ត​ប្រ៊ី​ត ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

នារី​រង​គ្រោះ​ដែល ​រង​របួសធ្ងន់​កំពុងធ្វើការ ​សង្គ្រោះ​បន្ទាន់ ត្រូវ​បាន​មិត្តភក្តិ​ប្រាប់​ឱ្យ​ដឹង​ថា​ឈ្មោះ ម៉ា​ប់ អាយុប្រមាណ ​២០​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​ផ្លូវ​២០០៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

បើ​តាម​សម្ដី​របស់​មិត្តភក្តិ ​នារី​រង​គ្រោះ​ដែល​បាន​ នាំ​នាង​មក​មន្ទីរពេទ្យ​ដើម្បី​ ធ្វើការ​សង្គ្រោះ​បន្ទាន់​ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គ្នា​របស់​គេ​ប្រមាណ​៤-៥​នាក់​ បាន​នាំ​គ្នា​ចូល​ទៅ​រាំ​លេង​ កម្សាន្ត​នៅ​ក្នុង​ក្លិប​ប៊​ស លុះដល់​យប់​ជ្រៅ​បន្តិច​​ក៏​ មានការ​ទាស់សម្ដី​គ្នា​បន្តិចបន្តួច ធ្វើ​ឱ្យ​នារី​រង​គ្រោះ​អន់ចិត្ត​ ក៏​បាន​ចេញ​មក​ក្រៅ​ក្លិប​មុន ហើយ​ដើរ​តាម​បណ្ដោយ​ ផ្លូវ​ណ​ត​ប្រ៊ី​ត​ឆ្ពោះទៅ​ផ្លូវ​២០០៤ ដោយ​ដើរ​បណ្ដើរ​ចុច​ទូរស័ព្ទ ​អាយ​ហ្វូ​ន​៥​បណ្ដើរ ស្រាប់តែ​លេចមុខ​ក្រុម​ចោរ​មួយ​ក្រុម​ មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​ស៊េរី​ទំនើប ​២​គ្រឿង​បាន​ជិះ​មក​ ក្បែរ​នារី​រង​គ្រោះ ហើយ​ស្ទាក់​បំរុង​ប្លន់​យក​ទូរស័ព្ទ តែ​នារី​រង​គ្រោះ​មិន​ព្រម​ ប្រគល់​ទូរស័ព្ទ​ឱ្យ​ក៏​ត្រូវ​ក្រុម​ចោរ​វាយ និង​កាប់​បណ្ដាល​ឱ្យ ​រង​របួសធ្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម​ក្បែរ​ច​ញ្ចើ​ម​ផ្លូវ ហើយ​ក្រុម​ចោរ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន ​បាត់​ដោយ​សុ​វត្តិភាព ។

បន្ទាប់​ពី​កើតហេតុ​ អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​​ ក៏​បាន​ឈប់​មើល​នារី​រង​គ្រោះ ហើយ​មិត្តភក្តិ​របស់​នាង​ ក៏​បាន​ចេញ​ក្រៅ​តាម​រក ក៏​ឃើញ​គេ​ចោមរោម​មើល ហើយ​ក៏​ដើរទៅ​មើលឃើញ ​នារី​រង​គ្រោះ​ដេក​ក្នុង​ថ្លុក ឈាម​រង​របួសធ្ងន់ ក៏​ប្រ​ញ៉ាប់​ប្រ​ញាល់ ​ដឹក​តាម​ម៉ូតូ​រ៉ឺ​ម៉ក​កង់​៣​បញ្ជូន ​មក​មន្ទីរពេទ្យ​ព្រះ​កុសុមៈ (លោកសង្ឃ​)​ ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម