ទង្វើគូស្នេហ៍ របស់ ចនច័ន្ទលក្ខិណា បែបនេះហើយ ទើបធ្វើឲ្យនាង បាក់ចិត្ត ស្រឡាញ់ខ្លាំង (រូបភាព)
ភ្នំពេញ៖ រឿងរ៉ាវរបស់ តារាសម្តែង ចនច័ន្ទ លក្ខិណា និងគូស្នេហ៍ថ្មីរបស់នាង ហាក់ដូចជា ធ្វើឲ្យមហាជន ចាប់អារម្មណ៍ខ្លាំង ក្នុងមួយរយៈ ពេលក្រោយនេះ។
ដូចជាប្រិយមិត្តបាន ជ្រាបរួចមកហើយ កាលពីប៉ុនា្មនថ្ងៃមុន អ្នកនាង ចនច័ន្ទលក្ខិណា បានទទួល ខ្សែកពេជ្រ ដ៏មានតម្លៃ ពីគូស្នេហ៍របស់នាង ក្នុងថ្ងៃខួបកំណើត ដែលមានមនុស្ស ភាគច្រើន អបអរដល់នាង ហើយក៏មាន មនុស្សមួយ ចំនួនទៀត បានរិះគន់ថា នាងសំលឹងមើល តែរបស់ ទ្រព្យគូស្នេហ៍ថ្មី សុខចិត្តចោល អតីតស្វាមី យុត្ថារ៉ា ឆានី។
ទោះបីមានមតិនិយាយអាក្រក់ពី អ្នកនាង ចនច័ន្ទ លក្ខិណា យ៉ាងណា ក៏នាងហាក់ដូចជា រីករាយ ជាមួយនឹង ជីវិតថ្មី របស់នាង ដោយមិនចង់ ខ្វល់ច្រើន ពីសម្តីតិះដៀល ទាំងនោះមកលើរូបនាង ហើយនាងកាន់តែ ព្យាយាមសាង ស្នេហ៍ និងអនុស្សាវរីយ៍ បន្ថែមជាមួយនឹង គូស្នេហ៍។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ ក្នុងគណនីហ្វេសបុករបស់អ្នកនាង ចនច័ន្ទ លក្ខិណា បានបង្ហោះ រូបថត គូស្នេហ៍របស់នាង ដែល កាន់សម្លៀកបំពាក់ និងកាបូបឲ្យនាង ជាសារធាណៈ។ ខាងលើរូបថត នាងក៏បានសរសេថា "នេះជា អ្វីដែល ធ្វើឲ្យគាត់អាច យកក្តីស្រឡាញ់ ពីខ្ញុំបាន"។ រូបថតប៉ុនា្មន សន្លឹកនេះ បានធ្វើឲ្យអ្នក លេងបណ្តាញសង្គម ហ្វេសប៊ុក មានការភ្ញាក់ផ្អើល ព្រោះថា មិននឹកស្មាន អ្នកជំនួញមាន ទ្រព្យម្នាក់នេះ ហ៊ានកាន់ សំភារៈមនុស្សស្រី មុខគេឯង ដោយហាក់ដូចជា មិនខ្វល់ពី ក្រសែភ្នែក អ្នកដទៃ សំលឹងមក លើគាត់ នោះទេ ហើយក៏មាន អ្នកខ្លះទៀត បានសរសើរថា កម្រមាន មនុស្សប្រុស បែបនេះណាស់ ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
គូស្នេហ៍របស់ ចនច័ន្ទលក្ខិណា កាន់កាបូប និងសម្លៀកបំពាក់ឲ្យនាង
ប្រភព ហ្វេសប៊ុក
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!