បុរសម្នាក់ ជម្នះពាក់ស្បែកជើង កែងចោទ ២៤ម៉ោង ទើបតែបាន ១២ម៉ោង ទ្រាំលែងបាន ព្រមចុះចាញ់ (មានវីដេអូ)

 
 

អាមេរិក៖ ប្រសិនបើ បុរសទាំងអស់ ចង់ដឹងថា ហេតុអ្វីបានជា មនុស្សស្រីខ្លះ តែងតែរអ៊ូ ពីការលំបាក ក្នុងពេលធ្វើដំណើរ ដោយស្បែកជើង កែងចោទខ្ពស់ អ្នកគួរតែសាកល្បង ពាក់វាម្តងទៅ អ្នកនឹងបានដឹងថា វាយ៉ាងម៉េចហើយ។

តួយ៉ាងដូចជា បុរសម្នាក់នេះអញ្ចឹង សុខចិត្តចំណាយពេល ពេញមួយថ្ងៃ ដើម្បីធ្វើវីដេអូឃ្លីប និងពាក់ស្បែកជើង កែងចោទ ដោយខ្លួនឯងផ្ទាល់ តែត្រូវបរាជ័យ ក្នុងរយៈពេល ត្រឹមតែ ១២ម៉ោងប៉ុណ្ណោះ។


សកម្មភាពរបស់បុរសដែលពាក់ស្បែកជើងចោទនោះ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសម្នាក់ឈ្មោះថា Brandon Cohen រស់នៅក្នុងទីក្រុង Los Angeles នៃសហរដ្ឋអាមេរិក ​សុខចិត្តចំណាយពេល មួយថ្ងៃពេញ ដើម្បីធ្វើវីដេអូឃ្លីប និងពាក់ស្បែកជើង កែងចោទ ដោយ ខ្លួនឯងផ្ទាល់ តែត្រូវបរាជ័យ ក្នុងរយៈពេល ត្រឹមតែ ១២ម៉ោងប៉ុណ្ណោះ។ ហេតុផលដែលគាត់ ធ្វើបែបនេះ គឺដើម្បីដឹងពី បែបផែន និងបញ្ហា របស់មនុស្សស្រី មួយចំនួន ដែលតែងតែជួប បញ្ហាស្បែកជើង កែងចោទ និងដើម្បី ចងក្រងជាឯកសារ ហើយចែកចាយ តាមបណ្តាញសង្គម នានា។

ជាមួយគ្នានេះដែរ វីដេអូនោះ គឺបានចាប់ផ្តើម នាពេលព្រឹក ម៉ោង ៨ និង៣០​នាទី ហើយត្រូវបញ្ចប់ នៅម៉ោង៧ និង​១៥នាទីល្ងាច វិញ ព្រោះគាត់ មិនអាចទ្រាំទ្រ ជាមួយទុក្ខលំបាក នៃការពាក់ ស្បែកជើងកែងចោទ នេះបានទេ ពោលគឺពិបាក ក្នុងការដើរ ឈរ អង្គុយ ក៏ដូចជា ជិះឡាន ជាដើម។

គួររំលឹក ពីការធ្វើដំណើរ របស់គាត់ ផងដែរថា គាត់ដើរផ្អៀងទៅ ផ្អៀងមក ដូចក្មេង ទើបតែរៀនដើរ ពេញអាគារ ដែលគាត់រស់នៅ។ មិនតែប៉ុណ្ណោះ ​ពេលដែលគាត់ ចេញទៅក្រៅ មានមនុស្សជាច្រើន បានចោមរោម មើលគាត់ និងមានអ្នកខ្លះទៀត បានទាញទូរស័ព្ទ ដើម្បីថតរូបគាត់ ទៀតផង។

យ៉ាងណាមិញ នៅក្នុងវីដេអូឃ្លីប បុរសម្នាក់នោះ បាននិយាយថា «ព្រះអើយ! ខ្ញុំពិតជា ឈឺជើងខ្លាំងណាស់ ហើយវាពិតជា ធ្វើឲ្យខ្ញុំ ស្រឡាំងកាំងមែន និងមិនងាយស្រួល នោះទេ»៕


 

ប្រភព៖ បរទេស

កែសម្រួលដោយ ឌី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម