បុរស​ម្នាក់​ ជិះ​ម៉ូតូ​ទៅ​លោតទឹក​ ស្ពាន​ជ្រោយចង្វារ​ថ្មី​ ប៉ង​សម្លាប់​ខ្លួន (មានវីដេអូ)

 
 

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ បាន​ជិះ​ម៉ូតូ​ទៅ​លោតទឹក​ នៅ​ស្ពាន​ជ្រោយចង្វារ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក តែ​ត្រូវ​បាន​ប៉ូលិស​ ហៅ​ទូក​នេសាទ​ដែល​ នៅ​ក្បែរ​នោះ​ឱ្យ​ជួយ​សង្គ្រោះ​ទាន់ ។

ក្រោយ​ពេល​សង្គ្រោះ​បាន សមត្ថកិច្ច​បានឱ្យ​ដឹង​ថា បុរស​វ័យ​ដែល​លោតទឹក​ ប៉ង​សម្លាប់​ខ្លួន​នេះ ​មានឈ្មោះ សុខ ហាក់ អាយុ​៥១​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​លេខ​៤៦៤ ផ្លូវលំ ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មាន​ប្រពន្ធ​ឈ្មោះ​នេ​ត នួន ជា​កម្មការិនី​កាត់ដេរ ព្រមទាំង​មានកូន​៤​នាក់ (​ប្រុស​២​នាក់ ស្រី​២​នាក់​) ។

មន្ត្រី​នគរបាល​ការពារ ​ស្ពាន​ជ្រោយចង្វារ​ថ្មី​ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ ម៉ាក​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1CQ-2371 ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត តាម​ផ្លូវ​ថ្មើរជើង (​ឡើង​ស្ពាន​បញ្ច្រាស​​ទិស​ដៅ) លុះ​ពេល​ជិត​ដល់​ពាក់កណ្តាល​ស្ពាន ស្រាប់តែ​ឈប់​ម៉ូតូ ហើយ​លោតទឹក​ប៉ង​ សម្លាប់​ខ្លួន​តែ​ម្តង តែ​ត្រូវ​នគរបាល ​ការពារ​ស្ពាន​ហៅ​ទូក​នេសាទ​ ដែល​នៅ​ក្បែរ​នោះ​ ឱ្យ​ជួយ​សង្គ្រោះ ​ទាន់​ពេលវេលា ។

ក្រោយ​ពេល​សាកសួរ ​អស់​ជា​ច្រើន​ម៉ោង បុរស​ដែល​ប៉ង​លោតទឹក ​សម្លាប់​ខ្លួន​មិន​ព្រម​ឆ្លើយ ​ប្រាប់​អ្វី​ទាំងអស់ ដោយ​គ្រាន់តែ​និយាយ​ថា គាត់​មាន​វិបត្តិ ទើប​មក​លោតទឹក​ សម្លាប់​ខ្លួន​បែប​នេះ ។ ពេល​នេះ​សមត្ថកិច្ច​ កំពុងធ្វើការ​អប់រំ​ណែនាំ​កុំឱ្យ​​ធ្វើ​ បែប​នេះ​ទៀត ហើយ​ក៏​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម