ស្ត្រីខ្មែរម្នាក់​ ឡើងទៅជួយ ការងារ​ប្តីនៅ ជាន់ទី៤ ​រអិលធ្លាក់ស្លាប់​ ក្នុងការដ្ឋាន សំណង់​មួយ នៅខេត្តឈុនបូរី

 
 

ខេត្តបន្ទាយមានជ័យ ​៖ សាកសពស្រ្តី ជា​កម្មករសំណង់ម្នាក់​ បានត្រូវអាជ្ញាធរថៃ​ បញ្ជូនមកឲ្យអាជ្ញាធរ​ខ្មែរ តាមប្រចំាច្រក​ទ្វារអន្តរជាតិ​ប៉ោយប៉ែត ​នៅម៉ោង​៤​និង៣០​នាទី​មុននេះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន កោះសន្តិភាព​បាន បញ្ជាក់ឲ្យដឹងថា​ ស្រ្តីដែលស្លាប់បន្ទាប់ ពី​រអិលធ្លាក់ពីជាន់ទី៤​ ខណៈឡើងទៅ​ជួយ​ការងារប្តី​ នៅក្នុងអគារ​ការ​ដ្ឋានសំណង់មួយ ​ក្នុងខេត្តឈុនបូរី​កាលពីម៉ោង៩ព្រឹកថ្ងៃទី២៤ ​មិថុនា ២០១៥ នេះ ​ឈ្មោះ ហង្ស សាវ៉េត ​អាយុ៣៦ឆ្នាំ​ រស់នៅក្នុងភូមិ-ឃុំគោកបល្ល័ង្គ ស្រុក​មង្គលបូរី ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម