ឪពុក​ម្តាយ​ស្លាប់​ ដោយសារ​គ្រោះ​ថ្នាក់ ចរាចរណ៍​បន្សល់​ទុក ក្មេង​៧នាក់ ​ប្រឈមភាព​ទុរ្ភិក្ស កំពុងរង់​ចាំ​​ ជំនួយ​

 
 

ខេត្តរតនគិរី ៖ ក្មេង​កំព្រា​ចំនួន​៧​នាក់ ​ក្នុង​២​គ្រួសារ ជា​ជនជាតិ​ដើម​ ភាគតិច​ទំពួន ត្រូវ​ឪពុក​ម្តាយ​ស្លាប់​ចោល​ដោយ សារ​គ្រោះថ្នាក់​ចរាច​ណ៍​ កាលពី​ថ្ងៃ​ទី​២១ មិថុនា ២០១៥ កន្លង​មក កំពុង​ជួប​បញ្ហា​អត់​ផ្ទះ​នៅ ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​យក​មក ​ជា​បណ្តោះអាសន្ន​ដើម្បី​ រង់ចាំ​សប្បុរសជន ឬ​អង្គការ​មួយ​ចំនួន មក​ទទួលយក​ទៅ​ចិញ្ចឹម ។

ប្រភព​បានឱ្យ​ដឹង​ថា កូនកំព្រា​ទាំង​៥ ១-​ឈ្មោះ​រ៉េ​ល វ៉ា ភេទ​ស្រី អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ​រ៉េ​ល អែម ភេទ​ស្រី អាយុ​១៤​ឆ្នាំ ៣-​ឈ្មោះ រ៉េ​ល ច​ន្ទ្រា ភេទ​ស្រី អាយុ​៧​ឆ្នាំ ៤-​ឈ្មោះ​រ៉េ​ល ភូ​ម៉ា ភេទ​ប្រុស អាយុ​៦​ឆ្នាំ និង​៥-​ឈ្មោះ​រ៉េ​ល មាលា ភេទ​ស្រី អាយុ​៥​ឆ្នាំ ។

ចំណែក​គ្រួសារ​មួយទៀត ដែល​ត្រូវ​ម្តាយ​ ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ដែរ​នោះ បន្សល់​ទុក​នៅ​កូន ​ចំនួន​២​នាក់ និង​ឪពុក​កំសត់ម្នាក់ ដោយ​បុរស​ជា ​ឪពុក​ឈ្មោះ​ចាន់ ជាង ហៅ​ញ៉ា​ញ់ អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​ធ្វើ​ចំការ មានកូន​ទី​១-​ឈ្មោះ​ជាង សុនី​សា ភេទ​ស្រី អាយុ​២​ឆ្នាំ និង​កូនប្រុស ​ទើបតែ​បាន​២​ខែ មានឈ្មោះ​ជាង រតនា ទាំង​២​គ្រួសារ​ខាងលើ​នេះ រស់នៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី ។

អ្នក​យក​ ព័ត៌មាន​កោះសន្តិភាព​ ប្រចាំ​ខេត្តរតនគិរី បាន​ទៅ​ដល់​កន្លែង ​កូនកំព្រា​ទាំង​៥​នោះ និង​ឪពុក​ព្រមទាំង​កូន​ចំនួន​២​នាក់​នោះ​ហើយ ពិតជា​កំសត់ និង​មានការ​ ខ្វះខាត​ប្រាកដ​មែន សូម​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស មេត្តា​ជួយ​ឧ​បត្ត​ម្ភ​ ដល់​ក្រុម​គ្រួសារ​ទាំងអស់​នេះ​ផង ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម