គោមួយក្បាល ងាប់ភ្លាមៗ ក្រោយឆក់ ខ្សែភ្លើង ដោយឆ្លងចរន្ត អគ្គីសនី បង្គោលភ្លើងបំភ្លឺផ្លូវ
កំពង់ឆ្នាំងៈ មានឧប្បត្តិហេតុភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយគោមួយក្បាល របស់ប្រជាពលរដ្ឋ ដឹកអោយ ដើរស៊ីស្មៅ ត្រូវបានចរន្តអគ្គីសនីឆក់ងាប់ នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចមុខសណ្ឋាគារ សុខាញូវយ៉ក ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ។
ស្ត្រី មាស ដានី អាយុ៥២ឆ្នាំ មានទីលំនៅភូមិទួលក្រឡាញ់ សង្កាត់ កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ជាអ្នក បណ្តើរគោ បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានបណ្តើរគោ មួយក្បាល អោយស៊ីស្មៅ នៅក្បែរ បង្គោលភ្លើង ដែលមានដក់ទឹកក្រោយពេលភ្លៀង រំពេចនោះគោ របស់គាត់ដើរទៅស៊ីស្មៅ ជាន់លើទឹក ក្បែរ បង្គោល ក៏ឆក់គោប្រកាច់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។ដោយឃើញហេតុការណ៍ ដូច្នេះប្រជាពលរដ្ឋ នៅក្បែរ ទីនោះក៏ស្រែកអោយគាត់លែងខ្សែគោ ខ្លាចចរន្តអគ្គីសនីឆ្លងឆក់ដល់គាត់ទៀត ។ គោមួយក្បាល នេះគាត់បាន ប្រវាស់ពីឈ្មោះសែម ស៊ីណា រស់នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ហើយគោមួយក្បាល នោះផើមទៀតផង ។
គាត់ក៍បានសំណូមពរដល់អ្នកគ្រប់គ្រង បង្គោលភ្លើងដែលឆ្លងចរន្តអោយជួយចេញ សងម្ចាស់ ដែលគាត់ប្រវាស់ ផង ព្រោះគាត់ មានជីវភាពខ្វះខាត មិនមានលទ្ធភាពសងរកលុយសង ទៅម្ចាស់គោបានទេ ។
ប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង សំណូមពរដល់អង្គភាព ដែលគ្រប់គ្រងបង្គោលភ្លើងបំភ្លឺតាមផ្លូវ សូមមេត្តាមាន វិធានការ ត្រូតពិនិត្យអោយបានត្រឹមត្រូវផង ដើម្បីជៀសវាងគ្រោះថ្នាក់ កើតឡើងជាយថាហេតុ ដូចករណីខាង លើនេះ ហើយចំពោះបង្គោលដែលដាច់អំពូលភ្លើងបំភ្លឺ សូមមេត្តាជួយផ្លាស់ប្តូរ អោយបានភ្លឺ ឡើងវិញផង ដើម្បីអោយមានភាពងាយស្រួល ក្នុងការធ្វើ ដំណើរពេលយប់ ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង ពេលយប់ ជាពិសេសតាម បង្គោលនៅតាមផ្លូវបំបែក និងផ្លូវកែង ។
អ្នកជំនាញអគ្គីសនី ក្រោយកើតហេតុ បានចុះទៅពិនិត្យបង្គោលភ្លើងបំភ្លឺផ្លូវ ដែលឆ្លងចរន្តនោះ រួចក៍ផ្តាច់ចរន្ត ដើម្បី កុំអោយឆ្លងឆក់អ្នកដទៃទៀត ជាយថាហេតុ។ ខាងជំនាញអគ្គីសនី ដែលចុះមក ត្រួតពិនិត្យ បានអោយ ដឹងថា បង្គោលខាងលើនេះគ្រប់គ្រង ដោយមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!