កម្លាំងអាវុធហត្ថ ខណ្ឌសែនសុខ ឃាត់ខ្លួន ក្រុមក្មេងទំនើង ប្រើប្រាស់ គ្រឿងញៀន ចំនួន៦នាក់

 
 

ភ្នំពេញៈ នៅវេលាម៉ោង៨ និង៤៥នាទី ក្នុងប្លុកបឹងឈូក សង្កាត់ទឹកថ្លាខណ្ឌសុខ កំលាំងអាវុធហត្ថ ខណ្ឌ សែនសុខ បានចុះ បង្រ្កាបអ្នកប្រើប្រាស់គ្រឿងញៀន បានចំនួន៦នាក់ នឹងដកហូតបានម៉ូតូ២គ្រឿង។

ជនសង្ស័យដែលឃាត់ខ្លួនរួមាន ទី១-ឈ្មោះ ឆោមណារ័ត្ន អាយុ២០ឆ្នាំមុខរបរ ធ្វើការរោងចក្រ ស្នាក់នៅភូមិត្រពាំង ថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី២- ឈ្មោះសឿន ពិសិដ្ឋ អាយុ១៦ឆ្នាំ ទី៣-ឈ្មោះ ប៊ិន ភក្កី អាយុ១៧ឆ្នាំ មុខរបរធ្វើសំណង់ ទី៤-ឈ្មោះសេង ហៃ អាយុ១៧ឆ្នាំ មុខរបរ ធ្វើការរោងចក្រ អ្នកទាំង៤ស្នាក់នៅ ខណ្ឌពោធិ៍ សែនជ័យ ទី៥-ឈ្មោះ សាន សាវហុង អាយុ១៨ឆ្នាំ មុខរបរសិស្ស និងទី៦-ឈ្មោះហ៊ួន ភារុណ មុខរបរសិស្ស ស្នាក់នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការទៅតាមនីតិវធីច្បាប់៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម