នេះជាលទ្ធផល ដែលបុរសម្នាក់ ចតឡាន មិនគោរពស្លាកសញ្ញា ហាមឃាត់ (មានវីដេអូ)

 
 

ប្រេស៊ីល៖ បុរសម្នាក់ បានយកឡានរបស់ខ្លួន ចតបាំងនៅកន្លែង រង់ចាំរបស់ជនពិការ ត្រូវបានមហាជនមួយក្រុមផ្តល់ដំបូន្មាន យ៉ាងគួរឲ្យភ្ញាក់ផ្អើលដល់រូបគាត់។

តាមរយៈវីដេអូដ៏គួរឲ្យ អស់សំណើច និងកំពុងល្បីពេញប្រទេសប្រេស៊ីល បានបង្ហាញពីបុរស ជាម្ចាស់ឡាន ដើរត្រលប់មក ហើយឃើញឡាន របស់គាត់ត្រូវគេបិទក្រដាស ពណ៌ខៀវ​ពាសពេញ និងមានការចោមរោមមើលពី សាធារណជនជាច្រើន។

គេឃើញម្ចាស់ឡាន រូបនោះ ស្ថិតក្នុងទឹកមុខពោរពេញទៅដោយ អារម្មណ៍ខឹងសម្បារ ព្យាយាមបេះក្រដាសខៀវរាប់រយចេញពីឡាន។ ក្រៅពីក្រដាសពណ៌ខៀវ ក៏មានក្រដាស.ស ដែលរៀបជារាង រទេះជនពិការ បិទនៅផ្នែកចំហៀង និងខាងក្រោយឡានផងដែរ។ យ៉ាងណាមិញ គាត់បាន បេះយកតែក្រដាសនៅលើ កញ្ចក់ផ្នែកខាងមុខ និងចំហៀងចេញប៉ុណ្ណោះ ហើយព្យាយាម បើកចេញពីទីនោះ យ៉ាងប្រញ៉ាប់ស្ទើរតែបុកគ្នា ជាមួយឡានផ្សេងទៀត ដែលកំពុងតែ បើកនៅលើផ្លូវទៀតផង៕


រថយន្តរបស់បុរសដែលចតបំពានសញ្ញាហាមឃាត់

បុរសម្ចាស់រថយន្តកំពុង ព្យាយាមបេះក្រដាសចេញពីរថយន្ត

គេបើកឡានចេញយ៉ាងប្រញាប់ប្រញាល់ទាំងអារម្មណ៍ក្តៅក្រហាយ>;


ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម