ប្រទះឃើញសព​អតីតមន្រ្តីនគរបាលម្នាក់​ចងក.ធ្វើអត្តឃាត​ រហូតដល់ហើម​ស្អុយក្នុងផ្ទះសំ​ណាក់យីហោ​ “ឡាយ ឃាង” ​ដោយមិនដឹងមូល​ហេតុនៅខេត្ត​ប៉ៃលិន

 
 

​ខេត្ត​ប៉ៃលិន​ ៖ ​ប្រទះ​ឃើញ​សព​អតីត​មន្រ្តីន​គរ​បាល​ម្នាក់​ចងក.ធ្វើ​អត្តឃាត​នៅ​ក្នុង​ផ្ទះ​សំណាក់​យីហោ​ ”ឡាយ​ ឃាង”​ អស់​រយៈ​ពេល​៣ទៅ​៤ថ្ងៃ ​រហូតដល់​ហើម​ស្អុយ​ទើប​ម្ចា​ស់ឡើង​ទៅ​មើល​ក៏ឃើ​ញចងក.​នៅភ្ជាប់​នឹងធ្នឹម​ផ្ទះជាន់​ទី១​​ដែល​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពីវេលា​ម៉ោង១២​ និង៣០នា​ទីថ្ងៃត្រង់​ ថ្ងៃទី០៥ ​ខែមិថុនា​ ឆ្នាំ២០១៤​ ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹងកាច់​ ស្រុក​​សា​លា​ក្រៅ ដែល​ម្ចាស់ផ្ទះ​ ឈ្មោះ​ ឡាយ​ ឃាង​ ភេទប្រុស​ អាយុ៦៧​ឆ្នាំ​ មាន​ប្រពន្ធ​ ឈ្មោះ ​សុខ​ ហៀង​ អាយុ​៥៧ឆ្នាំ​ ។

សព​ជនរង​គ្រោះ​ដែល​ចងក.​ធ្វើ​អត្តឃាត​ខ្លួនឯង​ រហូត​ដល់​ហើម​ស្អុយ​នេះ ​ឈ្មោះ​ ហែម​ ហុន​ ភេទ​ប្រុស ​អាយុ៤៤​ឆ្នាំ ជា​អតីត​មន្រ្តី​នគរ​បាល​កាន់​ផ្នែក​គណនេយ្យ​នៅ​ស្រុក​សំរោងទ​ង ដោយ​មាន​បញ្ហា​រឿងលុយ​កាក់​ត្រូវមេដ​កចោល​កាល​ពីឆ្នាំ​២០០២ មាន​ស្រុក​កំ​ណើតរ​ស់នៅ​ភូមិព្រះខែ ​ឃុំតាហែង​ ស្រុក​សំ​រោងទង ​ខេត្តកំពង់​ស្ពឺ ​បច្ចុប្បន្ន​មកស្នាក់​នៅក្នុងភូមិ​កើត​ហេតុ​ខាង​លើ ។

ប្រភព​ព័ត៌​មាន​ពីសាក្សី​​នៅកន្លែង​កើតហេតុ​បាន​រៀបរាប់​ឱ្យដឹងថា ​មុន​ពេល​កើតហេ​តុម្ចាស់​ផ្ទះ ឈ្មោះ ​ឡាយ ​ឃាង ​អាយុ​៦៧​ឆ្នាំ បានទ​ទួលដំណឹង​ពីភ្ញៀវ​ដែល​ជួលផ្ទះ​របស់ខ្លួ​ន​ស្នាក់នៅ​ថា មាន​ធុំក្លិនស្អុយ​ចម្លែក​ខុស​ពីប្រក្រតី​ ។ ពេល​នោះ​ម្ចាស់ផ្ទះ​​មាន​ការ​សង្ស័យ​ក៏ បាន​ដើរ​បោស​សម្អាត​នៅតាម​ទីធ្លាមុខ​ផ្ទះសំណាក់​ ហើយ​ក៏ចេះ​តែធុំក្លិន​ស្អុយដូច​អ្វីដែល​គេបាន​ប្រាប់​មែន ​ ទើប​គាត់​បោស​សម្អាត​បណ្តើរ​ហិតតាម​រកក្លិនបណ្តើរ​ ស្រាប់​តែក្រឡេក​មើល​ទៅខាង​លើបន្តិច​ ឃើញ​សព​បុរស​ខាង​​លើចង​ក.​ដោយ​​ខ្សែ​អង្រឹងព្យួរ​នៅជាប់​នឹងធ្នឹម​ ខាង​មុខ​បន្ទប់​ផ្ទះសំណា​ក់ដែល​ជាង​ធ្វើមិន​ទាន់​រួចរាល់​ ។​ ប្រភព​បន្ត​ទៀត​ថា​គ្រាន់​តែ​ឃើ ញ​ភ្លាមម្ចាស់​ផ្ទះស្ទើរ​តែគាំង​បេះដូ​ងដួល​ស្លាប់ម្នាក់​ឯង ព្រោះ​គាត់មាន​រោគា​ប្រចាំ​កាយ ហើ​យក៏​ត្រដររត់​បណ្តើរ​រិ​ត​ទ្រូងប​ណ្តើរ ទៅប្រា​ប់កូនចៅ ​និងបងប្អូនឱ្យ​ទៅពិនិត្យ​មើល​សពនោះ​ រួចក៏​ប្តឹងសមត្ថកិច្ចឱ្យ​ចុះទៅ​ពិនិត្យ​​តែម្តង ។

ម្ចាស់​ផ្ទះសំណា​ក់បាន​បញ្ជាក់ថា​ គាត់​មិនធ្លាប់​ឃើញ​ជនរង​គ្រោះ​ពីមុនមក​ជួលផ្ទះ​សំណាក់​របស់​គាត់​ស្នាក់នៅ​នោះទេ ​ថែម​ទាំងមិនធ្លាប់​ឃើញ​មកហូប​កាហ្វេ ​ឬគុយទាវ​នៅក្នុងហា​ងរបស់គាត់​ខាងមុខដែរ ​ស្រាប់​តែធុំក្លិស្អុយ​ទៅ ពិនិត្យ​មើលក៏​​ឃើញ​ហើមស្អុយ​ព្យួរក.នៅ​លើធ្នឹម​បង្កឱ្យ​មានការភ្ញាក់​​ផ្អើល ។


 

ប្រភពះ​​កោះសន្តិភាព






 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម