សាហាវ ឆ្កែ ១០ក្បាល វាយ ប្រហារក្មេងស្រី អាយុ ៤ឆ្នាំ សំណាងមិនស្លាប់

 
 

ចិន៖ រឿងរ៉ាវ ដ៏គួរឲ្យខ្លោចចិត្ដ ដែលម្ដាយគ្រប់រូប សុទ្ធសឹង តែមានអារម្មណ៍ បែបនេះ គឺនៅពេលដែល ប្រទះឃើញ កូនស្រីរបស់ខ្លួន ស្រាតននោលគោក ជាមួយនឹង ឈាម និង ទទួលការ យារយីពីសត្វឆ្កែជា ច្រើនក្បាលនោះ ខណៈដែលត្រចៀក ឆ្វេងរបស់នាង បានបាត់បង់នោះ។

យោងទៅតាមសារព័ត៌មាន ក្នុងស្រុក បានឲ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើមាន ឈ្មោះថា លូលូ និងអាយុ ៤ឆ្នាំ ដែលនាងត្រូវបាន ឆ្កែ ១០ក្បាល របស់ម្ចាស់ផ្ទះ វាយប្រហារ កាលពីថ្ងៃទី ១៨ ខែកក្កដា មុននេះ ខណៈដែលនាង កំពុងតែ លេង ម្នាក់ឯង នៅក្បែរផ្ទះនាង ក្នុងទីក្រុង Kunming ។ តាមសម្ដីនារីជាម្ដាយរបស់ ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុនោះ នាងជាម្ដាយ កំពុងតែ ដាក់ចំណីឲ្យជ្រូក ខណៈដែលប្ដីនាង ទៅ ប្រមូលរបស់ចាស់ៗ ដែលគេបោះចោល ដើម្បីរកប្រាក់មក ចិញ្ចឹមគ្រួសារ។ ក្រោយពីឃើញហេតុការណ៍នេះ ភ្លាមៗស្ដ្រីជាម្ដាយ បានរត់ទៅដេញឆ្កែ និងដឹកកូនមក មន្ទីរពេទ្យ។ ជាមួយគ្នានោះ គ្រូពេទ្យ បានចំណាយពេល ៣ម៉ោង ដើម្បីដេរថ្នេរ កន្លែងដែល នាងរងរបួស។ ក្រោយពីអ្នកសារព័ត៌មានទៅដល់មន្ទីរពេទ្យ គិលានុដ្ឋាយិកា ដែលកំពុងតែបំបៅទឹកដោះគោ ទៅក្មេងស្រី បានប្រាប់ឲ្យដឹងថា ក្មេងស្រីនេះ ពិតជាឆ្លាត និង ខ្លាំងណាស់ ដែលនាងមិនបាន រករឿង និងស្រស់ទឹកភ្នែក ពេលកំពុងតែ ព្យាបាលនាងនោះទេ។ 

យ៉ាងណាមិញ ថ្លៃព្យាបាលក្មេងស្រីនេះ គឺអស់ជាង ១,៣០០០ ដុល្លារអាមេរិក ខណៈដែលក្រុមគ្រួសារ មានសមត្ថភាព បង់តែ ជាង ៨០០ ដុល្លារអាមេរិកតែ ប៉ុណ្ណោះ។ តាមសម្ដីលោក Lu En Xue ជាឪពុករបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ម្ចាស់ផ្ទះ និងជាម្ចាស់ឆ្កែទាំងនេះ បានបដិសេធ មិនព្រមសង ថ្លៃថ្នាំ ព្យាបាលនោះទេ ដែលរហូតមក ដល់ពេលនេះ ម្ចាស់ផ្ទះប្រុសនេះ នៅតែមិនអើពើ និងទទួលខុសត្រូវ លើ ហេតុការណ៍នេះនោះទេ។ 

ជាមួយគ្នានេះ ម្ចាស់ផ្ទះប្រុសនេះ បាននិយាយទៅកាន់ សារព័ត៌មាន Oriental Daily ថា ឆ្កែទាំងនោះ ពិតជារបស់គាត់មែន តែមិនមែន ជាកំហុសរបស់ គាត់នោះទេ ដោយសារតែគាត់ ធ្លាប់ប្រាប់ទៅកាន់ គ្រួសាររបស់ពួកគេ រួចមកហើយ មុននឹង ជួលផ្ទះ ថា​ឲ្យប្រយ័ត្ន ដែលនាពេលនោះ ក្រុមគ្រួសារនេះ ក៏យល់ព្រមផងដែរ។ នៅក្នុងហេតុការណ៍ គ្រោះថ្នាក់នេះដែរ គាត់ដែល ជាម្ចាស់ឆ្កែនេះ ក៏មិននៅផ្ទះ ហើយគាត់ក៏ មិនដឹងថា ហេតុុអ្វីក៏ឆ្កែ ពួកគាត់ ទៅខាំក្មេងស្រីនោះដែរ៕



នេះជារូបភាពក្មេងស្រីនៅក្នុងមន្ទីរពេទ្យ

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម