អង្គការណាសា រកឃើញភពថ្មី ដែលស្រដៀងខ្លាំង ទៅនឹងផែនដី របស់យើង (មានវីដេអូ)
បរទេស៖ កាលពីពេលថ្មីៗនេះ អង្គការណាសា បានធ្វើការប្រកាសថា ខ្លួនបានរកឃើញនូវ ភពថ្មីមួយដែល ស្រដៀងយ៉ាងខ្លាំង ជាមួយនឹង ភពផែនដី របស់យើង ហើយជាពិសេសនោះ ភពថ្មីនេះ ស្ថិតនៅក្នុងគន្លង ដែលអាចឲ្យ មនុស្សយើង រស់នៅបាន ទៀតផង។
យោងតាមប្រភពរបាយការណ៍ បានបញ្ជាក់ឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រ នៃអង្គការណាសា បានប្រើប្រាស់ កែវយឹត ប្រភេទ Kepler ដើម្បីស្វែងរក ភពផ្សេងៗ ដែលស្ថិតនៅ ហួសពីប្រព័ន្ធ ពន្លឺព្រះអាទិត្យ ហើយក្នុងនោះ ពួកគេ ក៏បានរកឃើញ ភពដ៏ថ្មីស្រឡាងមួយ ដែលមានលក្ខណៈស្រដៀង ទៅនឹងភពផែនដី របស់យើង ហើយចំណុចពិសេស នោះគឺ មានការលើកឡើងថា មនុស្សអាចរស់នៅ លើទីនោះ បានផងដែរ។
អ្នកវិទ្យាសាស្ត្រ បានធ្វើការបញ្ជាក់បន្ថែម ផងដែរថា ភពថ្មីនេះ ត្រូវបានគេ ឲ្យឈ្មោះថា Kepler-452b ហើយវាស្ថិតនៅ ក្នុងក្រុមតារានិករ Cygnus ដែលមានរយៈចំងាយ ដល់ទៅ ១,៤០០ឆ្នាំពន្លឺ ពីភពផែនដី និងមាន ទំហំធំជាង ប្រហែលជា ៦០% ឯណោះ។ លក្ខណៈពិសេសសំខាន់ៗ របស់ភពមួយនេះ ធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ សន្និដ្ឋានថា វាមានភាពស្រដៀង ទៅនឹងភពផែនដី យ៉ាងខ្លាំង ដោយសារតែ វាពោរពេញ ទៅដោយថ្ម ហើយស្ថិតនៅ ក្នុងរយៈចំងាយ ដ៏ត្រឹមត្រូវ ដែលមានកម្រិតទឹក និងសារធាតុរាវ នានា គ្រប់គ្រាន់។
លោក Jeff Coughlin អ្នកស្រាវជ្រាវ នៃអង្គការណាសា បាននិយាយថា “នៅមានរឿងដ៏ អស្ចារ្យមួយទៀត នោះគឺថា ភពមួយនេះ មានសីតុណ្ហភាព ស្រដៀងទៅនឹង ភពផែនដី របស់យើង អញ្ចឹងដែរ ក៏ព្រោះតែ វាទទួលរង ឥទ្ធិពល ពីតារាមួយ ដែលមានលក្ខណៈ ដូចទៅនឹង ព្រះអាទិត្យ ដែលនៅក្បែរនោះ”។
គួរបញ្ជាក់ផងដែរថា ការរកឃើញ ភពមួយនេះ គឺមានឡើង បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្រ បានប្រើប្រាស់ កែវយឹត Kepler ដែលជាឧបករណ៍មួយ មានតម្លៃដល់ទៅ ៦០០លានដុល្លារ ហើយត្រូវបានបង្ហោះ ចូលក្នុងលំហអាកាស កាលពីឆ្នាំ២០០៩ ដែលគោលដៅសំខាន់ របស់វា គឺការសិក្សា ទៅលើភពនានា ដែលស្ថិត នៅក្នុង គន្លងភព Milky Way៕
រូបភាពនិងវីដេអូ ដែលអង្គការណាសា ធ្វើការបង្ហាញ បន្ទាប់ពីប្រទះឃើញភពថ្មី៖
ប្រភព៖ បរទេស
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!