បុរសម្នាក់ ក្លែងជាមន្រ្តី អាវុធហត្ថ នៅខេត្តកណ្តាល ត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការ

 
 

កណ្តាល : កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល បានឃាត់ខ្លួន បុរសម្នាក់ ដែលបាន បន្លំខ្លួន និងស្លៀក ពាក់ឯកសណ្ឋាន ជាមន្រ្តី អាវុធហត្ថ ពាក់ស័ក្តិ៣ មានអត្តលេខ ២០១២២០ ហើយយក ទៅសួរនាំ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់ ។

មន្រ្តីអាវុធហត្ថ ខេត្តកណ្តាល បានអោយដឹងថា ជនសង្ស័យរូបនេះ ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ក្រោយពិនិត្យ និងធ្វើការឆែកឆេទៅ ពុំមានលិខិតស្នាម បញ្ជាក់ថា ខ្លួនជាមន្រ្តីអាវុធហត្ថ នោះទេ ។

មន្រ្តីអាវុធហត្ថ បានបញ្ជាក់ទៀតថា ជនសង្ស័យរូបនេះមានឈ្មោះ ថន វ៉ែន អាយុ២៤ ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅ ភូមិក្របៅ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមច្បាប់ក្រមព្រហ្មទណ្ឌ បានចែងថា ការស្លៀកពាក់ឯកសណ្ឋាន កងកម្លាំង ដោយមិនមាន ក្របខណ្ឌ ច្បាស់លាស់ ឫបទបញ្ជា ត្រឹមត្រូវ គឺខុសច្បាប់ និងផ្តន្ទាទោស គឺត្រូវចោទតាមមាត្រា រួមមាន មាត្រ៦១២ បទប្រើប្រាស់ ដោយខុសច្បាប់ នូវសម្លៀកបំពាក់ ជាអាទិ៏ សម្រាប់អាជ្ញាធរ សាធារណ: ត្រូវផ្តន្ទាទោស ពីមួយខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ ពីមួយសែនរៀល ទៅ២លានរៀល។ បទល្មើសនេះ មានគោលដៅដើម្បីរៀបចំ ឬសម្រួល ដល់ការប្រព្រឹត្តបទ ឧក្រិដ្ឋឬបទមជ្ឈិម៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម