ឃាត់ខ្លួនបុរសម្នាក់ ទិញផលចោរកម្ម ដកហូតម៉ូតូ ៤គ្រឿង

 
 

ភ្នំពេញៈ កម្លាំងនគរបាល ប៉ុស្តិ៍បឹងរាំង សហការជាមួយកម្លាំង នគរបាល ខណ្ឌសែនសុខ បានឃាត់ខ្លួនបុរសម្នាក់ ពីបទទិញផលចោរកម្ម កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៥ នៅកន្លែងផ្ញើម៉ូតូ ស្ថិតនៅចំណុចឃ្លាំងលេខ២៧៨ ផ្លូវលេខ១៨២ កែងផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

នគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវ ឃាត់ខ្លួនឈ្មោះ ឡុង ជេថា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរទិញលក់ម៉ូតូ ស្នាក់នៅផ្ទះលេខ ៦៦E៣ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

មន្រ្តីនគរបាល ខណ្ឌដូនពេញ បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួន ជនសង្ស័យខាងលើនេះ ដោយមាន សេចក្តីរាយការណ៍ ពីជនរងគ្រោះឈ្មោះលាង ឧត្តម ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានមកប្តឹងថា គាត់បានបាត់ម៉ូតូ១គ្រឿង ម៉ាក់ហុងដា ស្តុបពី ពណ៌ស ពាក់ស្លាក់ លេខ ភ្នំពេញ ១.FC-៨៨៨៣ លុះដល់ម៉ោងកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យ កំពុងដោះស្លាកលេខ ដោយ មើលតាមប្រព័ន្ធPGS ដាក់ជាប់ និងម៉ូតូនៅកន្លែងផ្ញើ ស្ថិតនៅចំណុច ឃ្លាំងលេខ២៧៨ ផ្លូវលេខ១៨២ កែងផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្លាមនោះសមត្ថកិច្ច និងជនរងគ្រោះ បាននាំគ្នាឃ្លាំ មើលក៏ចាប់បាន ជនសង្ស័យតែម្តង ។

នគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាង រួមមានម៉ូតូ៤គ្រឿង ទី១;ម៉ាក់ហុងដា សេ១២៥ ពណ៌ខ្មៅ ចំនួន២គ្រឿង .ទី២;ម៉ាក់វេវ ពណ៌ក្រហមលាយខ្មៅ ១គ្រឿង និងទី៣ម៉ាក់ស្តុបពី ពណ៌ស ១គ្រឿង; លុយ ១១០០ដុល្លារ ;២៣ម៉ឺន៥ពាន់រៀល; ទូរស័ព្ទដៃ២គ្រឿង ;អាយឌី១គ្រឿង; កាបូប១; កូនសោ១ចង្គោម ហើយជនសង្ស័យ បានប្រគល់ឲ្យនគរបាល ខណ្ឌសែនសុខ ព្រោះជាម្ចាស់ករណី ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម