ប្រជាពលរដ្ឋ ប្រទះឃើញ សពបុរសម្នាក់ ជាអ្នកដឹកនាំរឿង នៅផលិតកម្ម Rock ដែលបានលោតទឹក សម្លាប់ខ្លួន

 
 

ភ្នំពេញ៖ សពបុរសម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាអ្នកដឹកនាំរឿង នៅផលិតកម្ម Rock បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារចាស់ កាលពីរំលង អាធ្រាត្រឈាន ចូលថ្ងៃអាទិត្យទី២៦ ខែកក្កដា ឆ្នាំ២០១៥ ដោយសារតែវិបត្តិ ក្នុងគ្រួសារនោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតទឹក មានសភាព ហើមស្អុយរលួយ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង ៦និង២០នាទី ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតក្នុង ភូមិគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ស៊ុន ចាន់ណូរា អាយុ២៦ឆ្នាំ ជាអ្នកដឹកនាំរឿង ក្នុងផលិតកម្ម Rock បច្ចុប្បន្នស្នាក់នៅ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានស្រុកកំណើត នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

បុរសម្នាក់ដែលបានឃើញ ហេតុការណ៍ខាងលើនេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុគាត់ បានអង្គុតនៅប៊ែរត្រី នៅតាមមាត់ទន្លេ ក៏បានប្រទះឃើញសពអណ្តែងទឹក រួចក៏បានទំនាក់ទំនង ទៅសមត្ថកិច្ចភ្លាមៗផងដែរ ។

ពេលនោះ សមត្ថកិច្ចបានចុះ ទៅពិនិត្យជាក់ស្តែងៗ ដល់កន្លែងភ្លាមៗ មានការសង្ស័យថា មានភិនភាគប្រហាក់ប្រហែល នឹងបុរសម្នាក់ ដែលបានលោតទឹកកាល ពីប៉ុន្មានថ្ងៃ មុននោះ ក៏បានទំនាក់ទំនង ទៅមិត្តភក្រ្ត និងសាច់ញាតិ ឱ្យមកពិនិត្យ  ពិតជារូបគេពិតប្រាកដមែន ។

ក្រោយមកសមត្ថកិច្ច បានប្រគល់សព បុរសខាងលើ ទៅឱ្យសាច់ញាតិ ក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី នៅឯស្រុកកំណើត។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង១និង១០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ មានបុរសម្នាក់ ដែលត្រូវគេស្គាល់ថា ជាអ្នកដឹកនាំរឿង នៅក្នុងផលិតកម្ម Rock បានជិះម៉ូតូអ៊ែរប្លេក មកលោតទឹកធ្វើ អត្តឃាតខ្លួនឯង ពីលើស្ពានជ្រោយចង្វារចាស់ ត្រូវមិត្តភក្រ្តប្រាប់ថាមានវិបត្តិ នៅក្នុងក្រុមគ្រួសារ ហើយរហូតមកទល់ ថ្ងៃកើតហេតុខាងលើ ទើបប្រទះឃើញសពអណ្តែតទឹក៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម