កូនប្រសាចាប់រំលោភម្តាយក្មេក អាយុ៨២ឆ្នាំ នៅស្រុកបារាយណ៍
ខេត្តកំពង់ធំ ៖ កូនប្រសាម្នាក់ស្រវឹងស្រាជោកជាំ តណ្ហាឡើងដល់កំពូល បានចាប់ម្តាយ ក្មេកអាយុ ៨២ឆ្នាំរំលោភរហូតបានសម្រេច ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី២៧ កក្កដា ២០១៥ នៅលើផ្ទះលោកយាយ ម្តាយក្មេក ស្រុកបារាយណ៍ ។
ជនសង្ស័យជាកូនប្រសាឈ្មោះ កុយ ផល អាយុ៣៧ឆ្នាំ រស់នៅជាមួយ ម្តាយក្មេក ក្នុងភូមិឃុំកើតហេតុខាងលើ ។ បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានបញ្ជាក់ឲ្យដឹងថា មុនពេល កើតហេតុ ជនសង្ស័យ និងមិត្តភក្តិនាំគ្នាផឹកស៊ីនៅក្នុងភូមិ ស្រវឹងជោកជាំ ក្រោយមកក៏ បែកគ្នាទៅផ្ទះ រៀងៗខ្លួន ពេលមកដល់ផ្ទះ ជនសង្ស័យកើតមានចំណង់ ផ្លូវភេទ ពុះកញ្ជ្រោល ហើយគាប់ជួន ប្រពន្ធនិងកូនៗ មិននៅផ្ទះផង ស្រវាំងភ្នែកឃើញ ម្តាយក្មេកក៏ចាប់រំលោភរហូត បានសម្រេច ដោយបាន គំរាមម្តាយថា បើម៉ែហានស្រែក នឹងសម្លាប់ចោល ។
ក្រោយពីកើតហេតុ កូនស្រីបង្កើតរបស់លោកយាយរងគ្រោះ មកដល់ គាត់ក៏រៀបរាប់ ប្រាប់កូនស្រីពីរឿងកូនប្រសាចាប់រំលោភ ពេលឮដូច្នេះ កូនស្រីខឹង យ៉ាងខ្លាំងក៏ទៅប្តឹង មន្ត្រីកងរាជអាវុធហត្ថស្រុក ដែលនៅក្បែរនោះ ។
ក្រោយពីទទួលបានពាក្យបណ្តឹង លោក សេង សំ មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុកបារាយណ៍ ក៏បានដឹកនាំកម្លាំងចុះទៅចាប់ ឃាត់ខ្លួនជន សង្ស័យមក សាកសួរ នៅចំពោះមុខសមត្ថកិច្ច ដោយសារ អំណាចឥទ្ធិពលគ្រឿងស្រវឹង ជោកជាំពេក ជនសង្ស័យនិយាយ មិនដឹងខុសត្រូវនោះទេ ។
ចំណែកលោកយាយជាម្តាយក្មេក និងជាជនរងគ្រោះ បាននិយាយថា កូនប្រសាឈាម ខ្មៅនេះពិតជា បានចាប់គាត់រំលោភ ប្រាកដមែន ថែមទាំងប្រើក្បាច់ ពិសេសៗតាមអំពើចិត្តវា និងបានគំរាម សម្លាប់គាត់ចោលទៀត បើសិន ណាហានស្រែក ឲ្យគេជួយ ។
បន្ទាប់ពីកើតហេតុ លោកយាយរងគ្រោះដេកព្យួរសេរ៉ូមនៅក្នុងផ្ទះ ចំណែក ជនសង្ស័យ សមត្ថកិច្ចរង់ចាំដល់ស្វាងស្រា នឹងធ្វើការសាក សួរបន្តទៀត ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!