ដេក​មិន​លក់ ចេញ​មក​ដើរ​លេង​ ក្រោម​ស្ពាន​អាកាស​ ក្បាល​ថ្នល់ ត្រូវ​ចោរ​វាយ​ បែក​ក្បាល​ប្លន់​ ទូរស័ព្ទ​ដៃបាត់

 
 

រាជ​ធានីភ្នំពេញ​ ៖ ​យុវជន​ជា​កម្មករ​សំណង់​ម្នាក់​ ដោយ​ដេក​មិន​លក់​ ក៏​ងើប​ដើរ​ចេញ​មក​ក្រៅ ​​មក​អង្គុយ​លេង ​និង​បាន​ដើរទៅ​ក្រវែល​លេង ​នៅ​ម្តុំ​ស្ពាន​អាកា​សក្បាលថ្នល់​ ក៏​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម ​មាន​គ្នា​ប្រមាណ​៧​នាក់​ ស្ទាក់​យក​ដុំថ្ម​វាយ​បែកក្បាល ​ប្លន់​យក​ទូរស័ព្ទ​ដៃ១​គ្រឿង​ បាន​សម្រេច​ដោយ​សុវត្ថិភាព​ កាលពីរ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ​នៅ​ចំណុច​ស្ពាន​អាកាស​ក្បាលថ្នល់​ ទល់មុខ​​ភោ​ជនីយ​ដ្ឋា​ន​ ទន្លេបាសាក់​២ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ ទន្លេបាសាក់ ខណ្ឌ​ចំកា​មន​។

​យុ​វន​រង​គ្រោះ​ ខាងលើ​ឈ្មោះ មូរ សិលា អាយុ​១៩​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ នៅ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ត្រូវ​ចោរ​វាយ​យក​ទូរស័ព្ទ​​​ម៉ាក​NOKIA  តំលៃ​ប្រហែល​១០០​ដុល្លារ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម