ធាតុផ្សំគ្រឿងផ្ទុះជិត ៧តោន ដឹកចេញពី ខេត្តមណ្ឌលគិរី ត្រូវនគរបាលចាប់ឃាត់
មណ្ឌលគិរី៖ វត្ថុធាតុសម្រាប់ផ្សំជាគ្រឿងផ្ទុះ ពីររថយន្តសំាយ៉ុង ទម្ងន់ជិត ៧តោន ដឹកចេញពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកកោះញែក ស្ទាក់ឃាត់នៅចំណុចក្បែរ ស្ពានអូរច្បារ ស្ថិតនៅភូមិថ្មី ឃុំស្រែហ៊ុយ ស្រុកោះញែក កាលពីម៉ោង ៣និង៤៥នាទី ទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។
លោក កាន់ ពេញ អធិការស្រុកកោះញែក បានប្រាប់ឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីបណ្តាញការងារ លោក ក៏បានដឹកនាំកម្លាំង ១៥នាក់ ចុះធ្វើការត្រួតពិនិត្យ រថយន្តសង្ស័យខាងលើ នៅស្រុកកោះញែក ហើយឈានទៅឃាត់រថយន្តនោះភ្លាមៗ។ ក្រោយស្ទាក់ឃាត់ហើយនោះ កម្លាំងសមត្ថកិច្ចឆែកឆេរ ឃើញវត្ថុតាងដូចការរាយការណ៍ ពិតប្រាកដមែន បច្ចុប្បន្នសមត្ថកិច្ច បាននាំយកវត្ថុតាង និងមនុស្សទៅកាន់ អធិការដ្ឋាននគបាលស្រុក ដើម្បីសួរនាំ។
តាមចម្លើយសារភាព របស់ជនជាតិចិន ដែលជាម្ចាស់ឈ្មោះ XIAO FEI ភេទប្រុស អាយុ៣១ឆ្នាំ បានឲ្យដឹងថា ខ្លួនបានជួលរថយន្តសាំយ៉ុង ដឹកសារធាតុផ្សំគ្រឿងផ្ទុះ ចេញពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលជាកន្លែងស្តុកឆ្ពោះទៅកាន់ ខេត្តព្រះវិហារ។
ក្រោយសួរនាំកម្លាំង នគរបាលស្រុកកោះញែក បានកសាងសំណុំរឿង រូមនិងវត្ថុតាងបញ្ជូន ទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តចាត់ការបន្ត៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!