ស្រ្តីចិត្តសឿង ប្រើសុដន់ វាយប៉ូលីស ត្រូវជាប់គុក ៣ខែកន្លះ
ហុងកុង៖ វាជារឿងដ៏គួរ ឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយ បន្ទាប់ពីស្រ្តី ចិត្តសឿង ជនជាតិ ហុងកុងម្នាក់ ត្រូវបានតុលាការ សម្រេចកាត់ទោស ឲ្យនាងជាប់ពន្ធនាគារ រយៈពេល៣ខែកន្លះ ក្រោមការចោទប្រកាន់ ទៅលើរូបនាង ថាបានយកសុដន់ របស់ខ្លួន ទៅវាយប្រហារ មន្ត្រីប៉ូលីសម្នាក់។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្រ្តីជាប់ចោទខាងលើ មានឈ្មោះថា Ng Lai-ying អាយុ៣០ឆ្នាំ ត្រូវបានតុលាការ សម្រេចទោស កាលពីព្រឹកមិញនេះ បន្ទាប់ពីនាង ត្រូវបានចាប់ខ្លួន រួមជាមួយនឹង បាតុករ ដទៃទៀត នៅក្នុងបាតុកម្ម ប្រឆាំងតវ៉ា ទៅនឹង "ការចែកចាយលក់ ដោយស្មើភាព" ទៅកាន់ចិនដីគោក កាលពីខែមិនា កន្លងទៅនេះ ដោយសារតែមាន រឿងរ៉ាវចោទប្រកាន់ ទៅវិញទៅមក រវាងមន្ត្រីប៉ូលីសម្នាក់។
Ng Lai-ying ពេលដែលត្រូវ ប៉ូលីសចាប់ខ្លួន ក្នុងអំឡុងពេលធ្វើបាតុកម្ម
ដំបូងឡើយ Lai-ying បានធ្វើការចោទប្រកាន់ ទៅលើមន្ត្រីប៉ូលីសម្នាក់ ថាបានបំពានទៅលើ រូបរាងកាយ របស់នាង ក្នុងអំឡុងពេល ដែលនាង កំពុងធ្វើការតវ៉ា ក្នុងក្រុមបាតុករ តែក្រោយមក មន្ត្រីប៉ូលីសដដែលនោះ បានធ្វើការបដិសេធ ដោយបានអះអាងថា Lai-ying បានយកសុដន់ របស់នាង មកជល់ជាមួយ នឹងរូបគេ ដោយចេតនា យ៉ាងជាក់ស្តែង តែម្តង។
ដោយហេតុនេះហើយ ទើបធ្វើឲ្យលោក Chan អ្នកតំណាង អង្គចៅក្រម សម្រេចកាត់ទោស Lai-ying ក្រោមចោទប្រកាន់ ចំនួន២ករណី រួមមានការប្រឌិតឡើង នូវការចោទប្រកាន់ ដែលមិនពិតប្រាកដ ព្រមទាំង ទង្វើប៉ុនប៉ងព្យាបាទ ដោយយកសុដន់របស់ខ្លួន ទៅវាយប្រហារ លើមន្ត្រីប៉ូលីសនោះ។
ស្ថានភាពរបស់ Ng ពេលដែលត្រូវបាន ចាប់ខ្លួនដោយសារ ការធ្វើបាតុកម្ម
យ៉ាងណាមិញ Lai-ying រួមជាមួយនឹង បាតុករដទៃទៀត ដែលត្រូវបានចាប់ខ្លួន អាចធ្វើការបង់ប្រាក់ ចំនួន ៥,០០០ដុល្លារ ហុងកុង (ជាង៦០០ដុល្លារអាមេរិក) សម្រាប់ការធានាខ្លួន ឲ្យនៅក្រៅឃុំ ដើម្បីធ្វើការ ប្តឹងឧទ្ធរណ៍។
គួរបញ្ជាក់ផងដែរថា ករណីមួយនេះ បានធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ព្រោះតែ Lai-ying ត្រូវបានជាប់ទោស ដោយសារតែ សុដន់របស់ខ្លួន៕
មនុស្សជាច្រើន ឈរចាំនៅខាងមុខ តុលាការដើម្បី ចង់ដឹងពីស្ថានភាព ជុំវិញករណីមួយនេះ
ប្រភព៖ Shanghaiist
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!