ចុម សិរីមន្ត ដូរ​ឡាន?

 
 

តារា​ចម្រៀង​ លោក ខេមរៈ សិរីមន្ត ត្រូវ​បាន​គេ​ដឹង​ថា ឡាន​ដែល​លោក​ជិះ ម៉ាក Land Rover ដែល​ទើប​តែ​ទិញ​បន្ទាប់​ពី​ឡាន​របស់​ លោក ម៉ាក TUNTRA ខួច​ខាត​ទាំង​ស្រុង​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍។ ប៉ុន្តែ​ថ្មីៗ​នេះ លោក​បាន​បង្ហាញ​រថយន្ត​ទំនើប​មួយ​ម៉ាក Rolls Royce នៅ​លើ Facebook របស់​លោក។  តើ​លោក​ទើប​តែ​ទិញ​រថយន្ដ​នេះ ​ឬ​យ៉ាង​ណា?



ក្នុង​ជំនួប​ជា​មួយ Sabay តាម​​ទូរស័ព្ទ​​មុន​នេះ លោក ខេមរៈ សិរីមន្ត បាន​ឲ្យ​ដឹង​ថា ឡាន​ក្នុង​រូប​ភាព​​ដែល​​ទស្សនិកជន​បាន​ឃើញ​នេះ មិន​មែន​ជា​ឡាន​របស់​លោក​ឡើយ ប៉ុន្តែ​គឺ​ជា​ឡាន​បងប្អូន​​​របស់​លោក ដោយ​លោក​បាន​ខ្ចី​មក​ថត​ខារ៉ាអូខេ​ កាល​ពី​ម្សិលមិញ។

សិរីមន្ត​បាន​ឲ្យ​ដឹងទៀត​ថា ​បទ​ចម្រៀង​ថ្មី​​ដែល​ថត​កាល​ម្សិលមិញ ​មាន​ចំណង​ជើង​ថា “ស្រលាញ់​បង​ប៉ុណ្ណា”។ ក្នុង​វ៉ុល​ថ្មី​នេះ​ សិរីមន្ត  ប្រាប់​ថា មាន​បទ​ចម្រៀង ​៧-៨ បទ  គ្រោង​​ចេញ​លក់​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​​បច្ចុប្បន្ន​កំពុងតែ​សម្រុក​ថត។

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម