អីយ៉ា! PSY ចេញ​បទ​ថ្មី​ ឲ្យ​ផ្អើល​ពិភពលោក​ទៀត​ហើយ!

 
 

ប្រិយមិត្ត​ប្រាកដ​ជា​នៅ​ចាំ​បទ​ចម្រៀង “Gangnam Style” របស់​តារា​ចម្រៀង​កូរ៉េ PSY ដែល​បាន​ល្បី​កក្រើក​ទូទាំង​ពិភពលោក​កាល​ពី​ឆ្នាំ​២០១២។ ឥលូវ​នេះ តារា​ចម្រៀង​ម្ចាស់​បទ “Gangnam Style” រូប​នេះ បាន​ត្រលប់​មក​វិញ​ហើយ​តាម​រយៈ​បទ​ថ្មី “Hangover”។

“Hangover” គឺ​ជា​បទ​ថ្មី​របស់ PSY រួម​ជាមួយ​តារា​ចម្រៀង​រ៉េប​អាមេរិក Snoop Dogg ដែល​វីដេអូ​ចម្រៀង​បាន​បង្ហាញ​នូវ​ភាព​រីករាយ កំប្លែង​ៗ​ មិន​ខុស​ពី​បទ “Gangnam Style” និង​បទ “Gentleman” ឡើយ។ តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម YG មួយ​ចំនួន​ទៀត​ក៏​បាន​ចូល​រួម​ថត​ក្នុង​បទ​នេះ​ដែរ ដូច​ជា G-Dragon និង CL របស់​ក្រុម 2NE1។

រយៈ​ពេល​ប្រហែល​ជា​មួយ​សប្ដាហ៍​មុន វីដេអូ​​បទ “Gangnam Style” របស់ PSYទើប​តែ​បំបែក​ឯកត្តកម្ម​ពិភពលោក ដោយ​មាន​អ្នក​ចូល​ទស្សនា​លើស​ពី ២ពាន់​លាន​ដង នៅ​លើ Youtube។

ចង់​ដឹង​ថា​បទ​ថ្មី “Hangover” នេះ​មាន​ភាព​ទាក់ទាញ​ដូច​បទ​មុន​ៗ​ដែរ​ឬ​អត់​ទេ ទស្សនា​ទាំង​អស់​គ្នា​​តែ​ម្ដង៖

គិត​ថា​បទ​នេះ អាច​ល្បី​ដូច​ជា​បទ “Gangnam Style” ដែរ​ឬ​ទេ?

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម