ឃិត សំម៉ាលីស ប្រុសស្នេហ៍អ្នកមានទ្រព្យស្ដុក ដូរឡាន ម៉ាក Range Rover តម្លៃជាង១០ម៉ឺនដុល្លារ ជិះយ៉ាងហ៊ឺហារ
ភ្នំពេញ៖ តារាចម្រៀង មិនសូវល្បីក្នុងអាជីព តែល្បីល្បាញ រឿងឈ្លោះប្រកែកគ្នា នាង ឃិត សំម៉ាលីស ដែលទើប តែអួតសម្ញែង ភាពហ៊ឺហារ បង្អួតលុយដុល្លារទាំងដុំៗ ដើម្បីបង្ហាញមិត្ត ក្នុងបណ្ដាញ សង្គមហ្វេសប៊ុក ឲ្យដឹងថា នាង មានលុយ មិនមែនក្ររហេមរហាម រកអីលិតគ្មាននោះ ។ ឃិត សំម៉ាលីស ដើរហើរ ចូលតែហាងថ្លៃៗ ដេកតែ សណ្ឋាគារលំដាប់ផ្កាយ ព្រោះត្រូវបានគេដឹងថា គូស្នេហ៍របស់នាង ជាអ្នកមានស្ដុកម្នាក់ មិនឲ្យនាងដេក ព្រួយរឿង លុយឡើយ ហាមាត់ចង់បានប៉ុន្មាន គឺបានដូចចិត្ត នាងប្រាថ្នា ។
ជាក់ស្ដែង ថ្មីៗនេះ ស្រាប់តែ ឃិត សំម៉ាលីស បានដូរឡានថ្មីៗភ្លាមៗ ម៉ាក Range Rover ពណ៌ស មានតម្លៃ ប្រមាណ ជាង១០ម៉ឺនដុល្លារ ដែលនាងទើបតែដូរ បានប៉ុន្មានថ្ងៃប៉ុណ្ណោះ ។ កាលពីមុននាង ជិះលុច្សស៊ីស ៤៧០(Lexus 470) កញ្ចាស់ពណ៌ខ្មៅមួយ ដែលនាងជិះតាំងពី មិនទាន់សូវល្បីល្បាញ ឯណោះ ។ ប្រភពព័ត៌មាន ដែលនៅជិត ឃិត សំម៉ាលីស បាននិយាយថា ម៉ាលីស ជានារីសម្បូរស្នេហ៍ណាស់ អ្នកនៅជិតក៏លង់ស្នេហ៍ នាងដែរ ។ តែនាងស្រលាញ់គូស្នេហ៍ណាស់ ព្រោះជាមនុស្សតែម្នាក់ ដែលមានអ្វីគ្រប់យ៉ាងដែលនាងចង់បាន មិនបានលុយ ឡាន សុទ្ធតែបានតាមតំរូវការទាំងអស់ ។
គូស្នេហ៍ជាអ្នកមានស្ដុក ចាយលុយពេញៗដៃ របស់ឃិត សំម៉ាលីស ត្រូវបានគេស្គាល់ឈ្មោះថា វីន អាយុប្រហែ លជាង៣០ឆ្នាំ។ ប៉ុន្តែគេមិនប្រាកដថា នៅទំនេរ ឬក៏មានប្រពន្ធហើយនោះទេ ព្រោះ ឃិត សំម៉ាលីស ព្យាយាម លាក់អត្តសញ្ញាណ បុរសកូនកាត់ចិន ម្នាក់នោះណាស់ មិនហ៊ានបង្ហាញអ្វីទេ ។ ប្រភពដដែល បាននិយាយថា នេះជា សំណាងនាង ឃិត សំម៉ាលីស ណាស់ ព្រោះមុនចូលសិល្បៈ នាងគ្មានអ្វីទាំងអស់ តែមួយរយៈចុងក្រោយ នេះ នាង ស្ទើរតែក្លាយ ជាសេដ្ឋីនីទៅហើយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!