នាំគ្នាផឹក ស្រាស្រវឹង រួចទាស់ សម្តី វាយគ្នា បណ្តាលអោយ បុរសម្នាក់ រងរបួសធ្ងន់ម្នាក់
បន្ទាយមានជ័យ៖ បុរស២នាក់នាំគ្នាផឹកស៊ី លុះផឹកស្រវឹង ប្រកែកគ្នាមិនស្តាប់បង្កហិង្សា រហូតបណ្តាល អោយ បុរសម្នាក់រងរបួ សធ្ងន់។ ហេតុការណ៍ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅអូរអំពិល ឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកឱ បូរិន្ទ មេបញ្ជាការអហ ខេត្តបានប្រាប់ឱ្យដឹងនៅល្ងាច ថ្ងៃទី៣០ ខែកក្កដានេះថា មុនកើតរឿង រ៉ាវនេះ ជន បង្ក និងជនរងគ្រោះ បាននាំគ្នា ផឹកស្រាក្នុងខ្ទម កន្លែងលក់ដូរ ហើយជនបង្កមាន ឈ្មោះសៀន រ៉េន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ បានស្រវឹងស្រា ប្រើពាក្យសម្តីធ្ងន់ ដាក់ជនរងគ្រោះ ឈ្មោះឆែម លឿម ប្រុសអាយុ៤៩ ឆ្នាំ រស់នៅភូមិជាមួយគ្នាកើតរឿង វាយប្រតប់ប្រតាយគ្នា ទៅវិញទៅមករហូតរបួសធ្ងន់ ចូលដេក ពេទ្យរៀងៗខ្លួន។
លោកបាន បន្តថា ជនសង្ស័យឈ្មោះសៀន រ៉េន ភេទប្រុស អាយុ៣៨ឆ្នាំ បានយក កាំបិតខ្វេវកាប់ទៅលើ ជនរងគ្រោះ បណ្តាលអោយ រងបួសធ្ងន់ ត្រង់ដៃកឆ្វេង បាត់ដៃឆ្វេង ដាច់ម្រាមដៃ ខ្នងដៃ។ ក្រោយពីកើតហេតុ សមត្ថកិច្ចបានតាម ប្រមាញឃាត់ខ្លួនជនដៃដល់ យកមកសួរនាំ និងបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត ករណី ខាងលើនេះពិតមែន ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូ ងខេត្ត ដើម្បីចាត់ការតាមនិតិវិធី ច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!