អេ ភូ​ថង និង​ភរិយា បន្ត​លាតត្រដាង​ ពី​ជីវិត​កម្សត់

 
 

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​បាន​ទទួល​ជំនួយ​ម៉ូតូ​មួយ​គ្រឿង និង​គ្រឿង​ ឧបភោគបរិភោគ​ ធ្វើ​ឲ្យ​ស្ថានភាព​រស់នៅ​បាន​ល្អ​ប្រសើរ​ ជាង​មុន​បន្តិច​ក្ដី ក៏​អតីត​កីឡាករ​ ប្រដាល់​ល្បីឈ្មោះ លោក អេ ភូ​ថង និង​ភរិយា នៅ​តែ​មិន​ទាន់​រួច​ផុត​ពី​ភាព​ក្រ លំបាក​នោះ​ឡើយ ។ អ្នក​ទាំង​ពីរ​ថ្លែង​ថា ការ​រស់នៅ​សម្រាប់​ តែ​ប្ដី​ប្រពន្ធ​និង​កូន​ មិន​ចោទ​នោះ​ទេ ប៉ុន្តែ​មក​ពី​កូនសិស្ស​ប្រមាណ​ ១៧​នាក់​នៅ​ក្រោម​បន្ទុក​ទើប​ នៅ​មិន​ទាន់​រួចខ្លួន ។

លោក អេ ភូ​ថង ថ្លែង​ថា ការ​បង្ហាញ​ស្ថានភាព​លំបាក​ក្នុង​ មួយ​រយៈ​ចុង​ក្រោយ​ បាន​ធ្វើ​ឲ្យ​លោក​ ទទួល​ការ​អាណិតអាសូរ​យ៉ាង​ខ្លាំង​ ពី​សំណាក់​អ្នក​ធ្លាប់​ គាំទ្រ​ដោយ​មាន​ ទាំង​ព្រះសង្ឃ និង​អ្នក​ស្នេហា​ ប្រដាល់​ផង ។ ក្រុម​សប្បុរសជន​ ទាំងនោះ​បាន​ពួត ដៃគ្នា​ផ្ដល់​ជា​អង្ករ ត្រី​សាច់ និង​ថវិកា​តិចតួច ដោយ​មាន​ទាំង​ អ្នក​ផ្ដល់​ម៉ូតូ​មួយ​គ្រឿង បន្ទាប់​ពី​ដឹង​ ថា​លោក​ស្ទើរ តែ​គ្មាន​អ្វី​ជា​បង្អែក​ក្នុង​ជីវិត​ កាលពី​ពេល​ថ្មី​ៗ​នោះ​ ទៀត​ផង​។ អ្វី​ដែល​បាន​ ស្ដែង​ឡើង លោក​ថា មិនមែន​ជា​ឆាក ល្ខោន​ដើម្បី​ស្រូប​ទាញ​ ជំនួយ​បម្រើ​ឲ្យ​ផល​ ប្រយោជន៍​ផ្ទាល់ ខ្លួន​នោះ​ទេ ប៉ុន្តែ​គឺជា​ខ្សែជីវិត​ដែល​មនុស្ស​ ភាគច្រើន​មិន​បានដឹង​ថា នៅ​ពីក្រោយ​ការ​លា ឈប់​ប្រដាល់​ របស់​លោក តើ​លោក​ មាន​ជីវភាព​បែប​ណា​ នោះ​ឡើយ ។ ជា​រៀងរាល់ ថ្ងៃ​លោក​ថា មិន​ខុស​ពី​ជីវិត​ ដែល​ខ្វះមុខ ខ្វះក្រោយ​នោះ​ទេ ដោយសារ​តែ​កូន​៤​នាក់ ហើយ​ត្រូវ​ចិញ្ចឹម​ ទំនុកបម្រុង​កូន សិស្ស​ចំនួន​ ១៧​នាក់​ទៀត ព្រោះតែ​ចិត្ត​ មិន​ដាច់​ឲ្យ​ កីឡាករ​គ្មាន​ទីពឹង​ទាំងនោះ​ធ្លាក់ខ្លួន​ តែលតោល ។ ជា​រឿយ​ៗ​លោក​តែង​ដឹកនាំ​កូនសិស្ស​ចែក​ជើង​គ្នា​ធ្វើ​សំណង់​ដើម្បី​ដោះ​ទ័ល និង​បាន​បន្តជីវិត​រស់នៅ​ទីក្រុង​ភ្នំពេញ កុំ​ឲ្យ​ធ្លាក់ខ្លួន​ក្នុង​ សភាព​កាន់តែ​យ៉ាប់​ជាង​ នេះ​នៅ​ពេល​ ទៅ​នៅ​ឆ្ងាយ​ពី​ក្រុង ។ គាប់​ជួន​ជា​លោក​ នៅ​តែ​រក្សា​មហិច្ឆតា​ ចង់​ដឹកនាំ​ក្លិប​ប្រដាល់ «​អេ​ភូ​ថង​កីឡា​» ឲ្យ​បាន​រស់រាន​ កុំ​ឲ្យ​រលាយ​បាត់​ផង ទើប​លោក​ចេះ​តែ​ស៊ូទ្រាំ​ លំបាក​គ្រប់យ៉ាង​ ទម្រាំ​ឆ្លង​ផុត​មួយ​ខែ​ៗ ។

អតីត​កីឡាករ​ជើង​ខ្លាំង​រូប​នេះ​និយាយ​ថា ៖ «​ការ​ពិត​បើ​តាមតែ​ខ្ញុំ​ ជាមួយ​ប្រពន្ធ​កូន គឺ​អាចរ​ស់បាន ទោះ​មិនសូវ​ស្រណុក​បន្តិច​ក្ដី ប៉ុន្តែ​មក​ពី​ក្នុង​ ក្លិប​ខ្ញុំ​មានកូន​អ្នក ស្រុក​អ្នក​ភូមិ​សុទ្ធ តែ​ជា​អ្នក​អត់​យក​ មក​ផ្ញើ​ឲ្យ​ ហាត់​ប្រដាល់ ហើយ​មិនដឹង​បោះ ចោល​គ្នា​ទៅ​ណា ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ សឹងតែ​មាន​ថ្ងៃ​ អត់បាយ នៅ​ពេល​មិន​ ទាន់​មាន​អ្នក​ណា​ចាប់អារម្មណ៍​ថា​ខ្ញុំ​អត់ ! ខ្ញុំ​និយាយ​តាម​ត្រង់ រាល់ថ្ងៃ​ខ្ញុំ​អត់​ មែនទែន គឺ​អ្នកដឹង​បានដឹង​!» ។ លោក​បាន​ សម្ដែង​ការ​ដឹងគុណ​ចំពោះ​ សប្បុរសជន​ដែល​បាន​ ផ្ដល់​ការ​ អាណិតអាសូរ​ដល់​លោក ហើយ​បាន​ជួយ​ ជា​អង្ករ ត្រី​សាច់ បើ​ទោះជា​ជំនួយ​ទាំងនោះ​ មិន​អាច​ឲ្យ​លោក​ និង​កូនសិស្ស​ទាំង​ ១៧​នាក់​នៅ​ក្រោម​ បន្ទុករស់​បាន​ យូរអង្វែង​ក្ដី ។ លោក​មើលឃើញ​ពី​ ជំហរ​រស់រាន​សម្រាប់​សិស្ស និង​ក្លិប​ទាំងមូល បន្ទាប់​ពី​មានការ​ ជ្រោមជ្រែង​ជា​អង្ករ​ ត្រី​សាច់​ដែល​ពី​មុន​មក​មិន​ ដែល​នឹក​ស្មានថា នឹង​មាន​អ្នក​អាណិត អាសូរ​បែប​នេះ​ទេ ។ លោក អេ ភូ​ថង បញ្ជាក់​ថា ៖ «​ការ​ពិត​កន្លង​មក​ខ្ញុំ​ លំបាក​ណាស់ គឺ​និយាយ​មិន​រួច ប៉ុន្តែ​អត់​ដែល​ហ៊ាន​ ឲ្យ​គេ​បង្ហោះ​អី​ទេ គឺ​ទើបតែ​លើក​ ហ្នឹង​ដែល​ខ្ញុំ​អត់​ពេក​ដាច់​ចិត្ត​ ប្រាប់​គេ​តាម​ត្រង់ ថា​អ្វី​ដែល​ គេ​និយាយ និង​បង្ហោះ​នោះ​គឺជា​ការ​ពិត ហើយ​ក៏​ឃើញ​ថា មាន​អ្នក​អាណិត​មែន​»​។ យ៉ាងណា​ក៏​ដោយ លោក​អះអាង​ថា នឹង​ប្រឹងរក​ផ្លូវ​ ឲ្យ​សិស្ស និង​ក្លិបរ​ស់បាន​ ដោយ​មិន​ពឹង​លើ​ជំនួយ​បែប​នេះ​ ទៀត​ទេ ដើម្បី​កុំ​ឲ្យ​អ្នក​ជួយ​ ជ្រោមជ្រែង​អស់សង្ឃឹម​ ពេល​លោក​នៅ​ តែ​គ្មាន​ជំហាន​ថ្មី ។ លោក​បង្ហាញ​ពី​ហេតុផល​ ដែល​នាំ​ឲ្យ​ខ្លួន និង​ក្លិប​រអិល​ធ្លាក់​ ក្នុង​សភាព​ក្រីក្រ​ថា គឺ​បណ្ដាល​មក​ ពី​កូនសិស្ស​នៅ​ ក្នុង​ក្លិប​របស់​លោក មិនសូវ​មានការ​ ជួយ​ជ្រោមជ្រែង​ពី​ ប៉ុស្ដិ៍​ទូរទស្សន៍​ភាគច្រើន ដើម្បី​ឲ្យ​បាន​ ប្រដាល់​ញឹកញាប់ ខណៈ​ដែល​លោក​ចាប់ តាំងពី​បាន​ សម្រេចចិត្ត​បើក​ក្លិប​ បង្វឹក​ហើយ ក៏​សុខចិត្ត​ស៊ូទ្រាំ​ ប្រមូល​ថវិកា​ពី​គ្រប់​ទិស​ ទី​ដែល​ខ្លួន​រកបាន​មក​ចិញ្ចឹម​ កីឡាករ​ទាំងនោះ អស់​ ប្រមាណ​ច្រើន​ឆ្នាំ​ មក​ហើយ ។

អ្នកស្រី សាំង សុ​ម៉ា​លី ភរិយា​លោក អេ ភូ​ថង បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​ បញ្ហា​នេះ​ថា ក្រោយ​ការ​លា ឈប់​ប្រដាល់ ស្វាមី​អ្នកស្រី​ មិន​អាច​រក​ ចំណូល​អ្វី​បាន​ក្រៅពី​ ទៅ​បង្ហាត់​សិស្ស​ នៅ​ក្នុង​ក្លិប​ផ្សេង និង​ជួយ​ធ្វើការ​ឲ្យ​ គេ​តិចតួច​នោះ​ទេ ។ ក្នុង​នោះ​សកម្មភាព​ ថតកុន​ក៏​ជា​ ប្រភព​ចំណូល​តិចតួច ​ដើម្បី​ប្រើ​សម្រាប់​ ផ្គត់ផ្គង់​ផង​ដែរ ខណៈ​ដែល​អ្នកស្រី​ក៏​បាន​ចំណូល​ ពី​ការងារ​ធ្វើ​ជា​ គណៈកម្មការ​ប្រដាល់​ នៅ​ទូរទស្សន៍​បាយ័ន គឺ​យក​មក​ទប់​ ចំណាយ​នៅ​ក្នុង​ ក្លិប​«​អេ​ភូ​ថង​កីឡា​» ទាំងអស់ ។ អ្នកស្រី​ថ្លែង​ថា ស្វាមី​ចូល​ចិត្ត​ អាណិត​សិស្ស និង​ទទួល​សិស្ស​ក្រី ក្រ​មក​នៅ​ ក្រោម​បន្ទុក​ណាស់ ទើប​ចំនួន​អ្នក​អត់​ ដែល​ចូល​មក​រស់ នៅ​ក្នុង​ក្លិប​កើន​ ដល់​១៧​នាក់ ដែល​ធ្វើ​ឲ្យ​អ្នកស្រី និង​ស្វាមី​ ត្រូវ​បង្កើន​ការ​ប្រឹងប្រែង​ដើម្បី​ បាន​អង្ករ​គ្រប់​ មួយ​ពេល​ៗ ។ អ្នកស្រី​និយាយ​ ដោយ​ត្រង់​ថា ៖ «​អ្នក​ទាំងអស់​ គ្នា​មិនដឹង​ទេ កាលពី​មួយ​រយៈ​មុន ដោយសារ​តែ​ពួក​ ខ្ញុំ​អត់​មែនទែន ស្វាមី​ខ្ញុំ និង​សិស្ស​គាត់​ធ្លាក់ ខ្លួន​ធ្វើ​សំណង់​តែ​ ម្ដង​ដើម្បី​កុំ​ឲ្យ​ក្លិប​ប្រដាល់​ ហ្នឹង​រំសាយ​ចោល ម្យ៉ាង​សិស្ស​ ទាំងអស់​គ្នា​ហ្នឹង​ ចង់​ប្រដាល់​ព្រោះ​ សុទ្ធតែ​ជា​អ្នក​អត់ អ​ញ្ចឹ​ង​មាន​តែ​ទ្រាំ​ចិញ្ចឹម​ទៅ​ មាន​តិច​ហូប​តិច​ មាន​ច្រើន​ហូប​ ច្រើន​អ​ញ្ចឹ​ង​ទៅ​» ។ នៅ​ក្នុងផ្ទះ​ផ្ទាល់ខ្លួន អ្នកស្រី​ប្រាប់​ថា សូ​ម្បី​តែ​ទូ​ដែល​បាន​ទិញ​ប្រើ​ ក្នុង​ពេល​រក​ លុយ​បាន ក៏​ត្រូវ​ដាក់​លក់​ ឡាយឡុង​ដើម្បី​យក​ លុយ​ទិញ​អង្ករ​ឲ្យ​សិស្ស និង​កូន​ៗ​បាន​ហូប​ជា​រៀងរាល់ថ្ងៃ​នោះ​ ដែរ​ក្នុង​ពេល​ ដែល​តម្រូវការ​គឺ​ មាន​រាល់ថ្ងៃ ប៉ុន្តែ​ចំណូល​ដែល​ បាន​ពី​ការ​ចិញ្ចឹម​សិស្ស គឺ​មិន​មាន​សោះ​ ភាគច្រើន​។

មន្ត្រី​គណៈកម្មការ​ប្រដាល់​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​រូប​នេះ​ថ្លែង​ថា ៖ «​កាល​បើក​ ក្លិប​ហ្នឹង​ដំបូង ខ្ញុំ​និង​ប្ដី​មិនសូវ​ចោទ​ទេ ទោះ​គេ​មិនសូវ​ចាប់​ គូ​កូនសិស្ស​ឲ្យ​ ប្រកួត​ញឹក​ក៏​ដោយ​។ ប៉ុន្តែ​ក្រោយ​ពេល​ ពួក​ខ្ញុំ​ធ្លាក់ខ្លួន គឺ​ស្អី​ក្នុងផ្ទះ​ក៏​លក់​ដែរ ព្រោះ​អង្ករ​ ២៥​គីឡូក្រាម​ដាំ​បាន​ តែ​៣​ ទៅ​៤​ថ្ងៃ​ប៉ុណ្ណោះ អ​ញ្ចឹ​ង​ហើយ​ទើប​ ពួក​ខ្ញុំ​មិន​ដែល​ បាន​ហូប​អង្ករ​ល្អ​ទេ គឺ​ទិញ​តែ​អង្ករ​ទាហាន​ មក​ហូប ដើម្បី​ទប់​រួច​!»​។ អ្នកស្រី​ថ្លែង​ថា សម្រាប់​ការ​ ឡើង​ប្រដាល់​ មួយ​លើក​របស់​កូនសិស្ស​ទទួល​បាន​ ប្រាក់​ឧបត្ថម្ភ​ ពី​ប៉ុស្ដិ៍​ទូរទស្សន៍​ ១៥​ម៉ឺន​រៀល និង​ត្រូវ​បាន​សិស្ស​ ផ្ដល់​ឲ្យ​តាម​ ទឹកចិត្ត ប៉ុន្តែ​ជាក់ស្ដែង​មក​ពី​ការ​ផ្គូផ្គង​ មិន​មានការ​ ជ្រោមជ្រែង​ទើប​ធ្វើ​ឲ្យ​ក្លិប​ ត្រូវ​ដាច់​ពោះ​ក្នុង​ រយៈពេល​ចុង​ក្រោយ ។ ក្នុង​មួយ
ស​ប្ដា​ហ៍​​ពេល​ខ្លះ​ មិន​មានការ​ ផ្គូផ្គង​ឲ្យ​ប្រកួត​ ម្នាក់​ផង បើ​ទោះជា​អ្នកស្រី និង​ស្វាមី​ទទូច​ សុំ​ឲ្យ​ជួយ​ដាក់​ សិស្ស​ប្រកួត​តាម​ប៉ុស្ដិ៍​ក្ដី ។

ប្រភព​ក្រៅផ្លូវការ​បញ្ជាក់​ថា កីឡាករ​នៅ​ក្នុង​ក្លិប «​អេ​ភូ​ថង​កីឡា​» ភាគច្រើន​មិន សូវ​ជា​អន់​ប៉ុន្មាន​ទេ ប៉ុន្តែ​មក​ពី​ការ​ផ្គូផ្គង​តាម​ ប៉ុស្ដិ៍​គេ​ត្រូវការ​ ខ្សែ​ច្រើន​ជាង​ ទើប​ពិបាក​មានមុខ ។ ក្នុង​នោះ​មានការ​ អះអាង​ថា ដើម្បី​បាន​ ទទួល​ការ​ផ្គូផ្គង​គឺ​ត្រូវ​ សូកប៉ាន់​អ្នក​ ផ្គូផ្គង​បណ្ដាល​ឲ្យ​ក្លិប និង​កីឡាករ​ដែល​ គ្មាន​បង្អែក​ស្ទើរ តែ​គ្មាន​ទីផ្សារ​តែ​ម្ដង​។ យ៉ាងណា​ក៏​ដោយ​អ្នកស្រី សាំង សុ​ម៉ា​លី ប្រាប់​ថា ពាក់ព័ន្ធ​នឹង​ បញ្ហា​ហ្នឹង​អ្នក ស្រី​មិន​ធ្លាប់​ជួប​ ប្រទះ​នោះ​ទេ ប៉ុន្តែ​មក​ពី​កីឡាករ​នៅ​ក្នុង​ក្លិប​ ផ្សេង​មាន​ចំនួន​ ច្រើន​ពេក ទើប​ទម្រាំ​ដល់​ ជុំ​ត្រូវ​ផ្ដល់​ ឱកាស​ឲ្យ​កីឡាករ​ ក្លិប​អេ​ភូ​ថង​កីឡា​ឡើង​ វាយ​គឺ​មាន​រយៈពេល​ យូរ​បែប​នេះ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម