ប្រទះឃើញ មនុស្សម្នាក់ស្លាប់ ក្នុងបន្ទប់ទឹក កន្លែងទិញអេតចាយ ក្នុងក្រុងបានលុង

 
 

រតនគិរីៈ មានការភ្ញាក់ផ្អើលដល់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដោយសារតែ មនុស្សម្នាក់ ត្រូវបាន គេប្រទះ ឃើញ ស្លាប់នៅក្នុងបន្ទប់ទឹក ខណៈដែលកម្មករឡើង ទៅប្រុងដាំបាយ នៅលើផ្ទះ។ហេតុការណ៍នេះ កើតឡើង កាលពី វេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥  ស្ថិតក្នុងភូមិអូរកន្សែង  សង្កាត់បឹងកន្សែង  ក្រុងបានលុង ខេត្តរតនគិរី។

បើតាមថៅកែទិញអេតចាយ ដែលមានប្តីឈ្មោះ ង្វៀង វ៉ាន់លីម អាយុ៤៥ឆ្នាំ  និងប្រពន្ធឈ្មោះ វិន ធីយ៉យ អាយុ ៤៣ឆ្នាំ  (ជនជាតិវៀតណាម)  ប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ  ប្រិម ញ៉ុក  ភេទប្រុស  អាយុ៣៥ឆ្នាំ  ជនជាតិខ្មែរ  មុខរបរបើករថយន្ត  មានស្រុកនៅភូមិដូង  ឃុំរូង ស្រុកមេម៉ត់  ខេត្តត្បូងឃ្មុំ  បានមកស្នាក់នៅ ជាមួយក្រុមគ្រួសារគាត់ប្រមាណ១០ឆ្នាំ កន្លងមកហើយ។

ប្រភពពត៌មានខាងលើប្រាប់បន្តទៀតថា ជនរងគ្រោះកាលពីវេលាម៉ោង ២រសៀលនេះប្តី  ប្រពន្ធគាត់បាន ឲ្យឈប់សម្រាក ដើម្បីទៅរៀនបើកបររថយន្ត (យកប័ណ្ណបើកបរ) ។  លុះដល់ម៉ោងប្រមាណ ៥ល្ងាចដល់ម៉ោង ដាំបាយត្រូវបានកម្មករ ផ្សេងទៀតឡើង ទៅលើផ្ទះប្រុងដាំបាយ ក៏ឃើញស្បែកជើង ជនរងគ្រោះ នៅក្រៅបន្ទប់ទឹក ហើយ បើកទ្វារ បន្ទប់ទឹកឃើញជនរងគ្រោះ ស្លាប់បាត់ទៅហើយ។

ប្រភពបន្តថាជនរងគ្រោះ ជាមនុស្សស្លូតបូត ពុំដែលមានទំនាស់ ជាមួយកម្មករ ដ៏ទៃទៀតឡើយ  ហើយរូបគាត់ ពីអ្នកប្តី ប្រពន្ធ (ថៅកែទិញអេតចាយ)  ស្រលាញ់ចាត់ទុកដូច ជាកូនបង្កើតអញ្ចឹង។  នៅល្ងាច ថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០១៥ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញ នៃស្នងការ នគរបាលខេត្តដឹកនាំ ដោយ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើកោសល្យវិច្ច័យលើសព។  ប៉ុន្តែទោះជាយ៉ាង ណាក៏ដោយ សពជនរងគ្រោះ មិនទាន់ដឹងមូលហេតុ ពិតប្រាកដ នៅឡើយទេ រងចាំសមត្ថកិច្ចស្រាវជ្រាវ បន្តទៀត។ 

សពជនរងគ្រោះត្រូវបានក្រុមគ្រួសារមកដឹកយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរនៅស្រុកកំណើត៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម