ដើមឈើមួយដើមរលំសង្កត់រថយន្ត មួយគ្រឿងចត មុខផ្ទះឆន សុវណ្ណរាជ កាត់ដេរតាម ផ្លូវទេពផន
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តកូរ៉ូឡាមួយគ្រឿង ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ ២D៤៤៣៥ ដែលម្ចាស់ចត ចោលមុខផ្ទះឆន សុវណ្ណរាជ កាត់ដេរតាម ផ្លូវឧកញ៉ាទេព ផន ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ត្រូវដើមឈើ មួយដើមរលំសង្កត់ ពីលើបណ្តាលឱ្យរង ការខូចខាត ក្រពិតដំបូល និងបង្កឱ្យកកស្ទះចរាចរណ៍យ៉ាង ណែនណាន់តាន់ តាប់នៅក្បែរស្តុប២៦១។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី៣០ កក្កដា ២០១៥។
បើតាមម្ចាស់រថយន្តបានឱ្យដឹងថា មុនពេលកើតហេតុគាត់ បានចតរថយន្ត មុខផ្ទះបែរក្បាល ទៅលិច បានប្រមាណជា១ម៉ោង ក្រោយមកស្រាប់ តែដើមឈើ ដែលមានទំហំ ប៉ុនខ្លួនកូនក្មេងរលើង ទាំងប្ញសរលំ សង្កត់លើ រថយន្តរបស់គាត់តែម្តង ។
គួរបញ្ជាក់ថា មុនពេលដើមឈើរលំមានភ្លៀង និងខ្យល់យ៉ាងខ្លាំង។ ពេលនេះ មន្ត្រីប៉ូលិស និងសណ្តាប់ធ្នាប់សង្កាត់បាននាំគ្នាជួយកាត់ ដើមឈើនោះ ដើម្បីសម្រួលចរាចរណ៍ ឡើងវិញ ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!